ខ្សែ​បម្រើស្លាប​ Franck Ribery កាលពីព្រឹកមិញត្រូវបាន​ក្លឹប​ Bayern Munich​ ប្រកាស​ថា​បាន​ចុះ​កុងត្រា​ថ្មី​រយៈ​ពេល​ 1​ឆ្នាំ ជាមួយ​ក្លឹបនេះរហូត​ដល់​ 2019។

photo of Franck Ribery
Franck Ribery បន្តកុងត្រា 1ឆ្នាំទៀតជាមួយ Bayern Munich

អតីតសមាជិកក្រុមជម្រើសជាតិបារាំងពីឆ្នាំ2006 ដល់2014 រូបនេះបានមកចូលរួម Bayern Munich ក្នុងឆ្នាំ2007 ហើយមកទល់ពេលនេះលេងឱ្យ Bayern 385ដង ស៊ុតចូល 117គ្រាប់ និងលើកពាន Bundesliga 8ដង។

ក្នុង​ឱកាស​ចុះ​កុងត្រា​នេះ ខ្សែ​បម្រើស្លាបសញ្ចាតិបារាំង​រូបនេះ​ថា៖ «ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដែល​បាន​បន្ត​មាន​ពេល​មួយ​ឆ្នាំ​ទៀត​លេង​ឲ្យ​ក្លឹប​ដ៏​ធំ​មួយ​នេះ។ Munich គឺដូច​ជា​ផ្ទះ​សម្រាប់​ខ្ញុំ​ក៏​ដូច​ជា​ក្រុម​គ្រួសារ​ខ្ញុំ ហើយ​ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បន្ត​ពាក់​ឈុត Bayern នៅ​រដូវ​កាល​ថ្មី​ខាង​មុខ»៕

ប្រភពពី៖ BBC