ខ្សែបម្រើ Fred ចេញមុខបដិសេដពាក្យចចាមអារ៉ាមថាគេចង់ចាកចេញ
10 Jan 2022 - 04:18:51 SHARE
ខ្សែបម្រើ Fred របស់ក្លិប Manchester United បានចេញមុខ បដិសេធ រាល់ពាក្យចចាមអារ៉ាម ដែលថាគេចង់ចាកចេញពីក្លិប។

ជាការពិតណាស់ កាលពីថ្មីៗនេះ មានសារព័ត៌មានជាច្រើនបានចុះផ្សាយថា កីឡាករ Man Utd មួយចំនួន រួមទាំង Fred មានភាពមិនសប្បាយចិត្តជាមួយលោក Ralf Rangnick ដែលធ្វើឲ្យកីឡាករទាំងនោះ ចាប់ផ្តើមមានកូនចិត្តចង់ចាកចេញពីក្រុម។
ក៏ប៉ុន្តែយ៉ាងណាមិញ Fred បានបង្ហោះសារ និយាយសារភាពតាមត្រង់អំពីបញ្ហារបស់គេ បញ្ជាក់ប្រាប់អ្នកគាំទ្រក្នុងបណ្តាញសង្គមរបស់គេហើយ ថា ព័ត៌មានទាំងនេះ គឺមិនពិតទេ។
Fred បានសរសេរថា៖ “កាលពីប៉ុន្មានថ្ងៃនេះ ខ្ញុំឃើញព័ត៌មានក្លែងក្លាយច្រើនណាស់ ដែលចុះផ្សាយថា ខ្ញុំ និង មិត្តរួមក្រុមខ្ញុំចង់ចាកចេញពីក្លិប ក៏ប៉ុន្តែជាក់ស្តែងគ្មានទេ ព័ត៌មានទាំងនោះ គឺសុទ្ធតែពាក្យក្លែងក្លាយទាំងអស់ ព្រោះខ្ញុំរួមទាំងកីឡាករទាំងអស់នៅក្នុងក្រុមសុទ្ធតែរីករាយ និង ខំពុះពារទាំងអស់គ្នា ដើម្បីសម្រេចគោលបំណង ជួយក្រុមមួយនេះ ឲ្យបានជោគជ័យ”៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព