51542041-0-image-a-3_1639048124540
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Related
Football News
ល្បីថា Haaland ឲ្យនាឡិកា Rolex តម្លៃខ្ទង់ម៉ឺនដុល្លារ ឲ្យមិត្តរួមក្រុម ៣៣នាក់ ម្នាក់១គ្រឿង ជាកាដូរលាគ្នា
ខ្សែប្រយុទ្ធ Erling Haaland ត្រូវបានសារព័ត៌មាន Bild ចុះផ្សាយនៅក្នុងថ្ងៃនេះថា កីឡាករនេះបានឲ្យកាដូរនាឡិកាម៉ាក Rolex ឲ្យក្នុងម្នាក់១គ្រឿងតែម្ដង ទៅកាន់មិត្តរួមក្រុម Borussia Dortmund ៣៣នាក់ របស់ខ្លួនជាកាដូរលាគ្នា មុនផ្លាស់ទៅកាន់ក្លឹប Manchester City ។ តម្លៃនាឡិកា ដែលជាកាដូររបស់ Haaland ឲ្យទៅកាន់មិត្តរួមក្រុមរបស់ខ្លួនគឺមានតម្លៃចន្លោះ ១៤,០០០ ដល់ ១៦,០០០ដុល្លារអាមេរិក។ មិនប៉ុណ្ណោះខ្សែប្រយុទ្ធរូបនេះក៏បានឲ្យវត្ថុអនុស្សាវរីយ៍មួយចំនួនទៀតដូចជា អាវដែលមានឈ្មោះរបស់គេ ក៏ដូចជារូបថតជាដើម។ លើសពីទៅទៀត Haaland ក៏បានឲ្យកាដូរនាឡិកាម៉ាក Omega ដែលមានតម្លៃចន្លោះ ៥,០០០-៧,៥០០ដុល្លារអាមេរិក ឲ្យទៅកាន់បុគ្គលិក Dortmund ក្នុងម្នាក់១គ្រឿងជាវត្ថុអនុស្សាវរីយ៍លាគ្នាផងដែរ។ Haaland នឹងផ្លាស់ទៅលេង Man City នៅរដូវកាលខាងមុខនេះហើយ ដោយខាងក្លឹបនិងសាមីខ្លួនព្រមព្រៀងរួចរាល់ហើយចាំតែថ្ងៃប្រកាសផ្លូវការប៉ុណ្ណោះ៕
21 May 2022
Football News
Marco Rose ត្រូវបាន Dortmund បញ្ចប់តំណែងពីគ្រូបង្គោល ក្រោយមកដឹកនាំមិនដល់ ១ឆ្នាំ
លោក Marco Rose ត្រូវបានក្លឹប Borussia Dortmund បញ្ចប់តំណែងពីគ្រូបង្គោលក្លឹបជាផ្លូវការក្នុងថ្ងៃនេះ ក្រោយមកដឹកនាំក្លឹបនេះមិនដល់ ១ឆ្នាំពេញផង។ នេះបើយោងតាមការចុះផ្សាយរបស់ក្លឹបនៅក្នុងថ្ងៃនេះ។ លោក Rose ត្រូវបាន Dortmund តែងតាំងធ្វើជាគ្រូបង្គោលក្លឹបចាប់ជាផ្លូវការចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១កន្លងទៅមក ដោយដឹកនាំសរុបបាន៤៦ប្រកួត ឈ្នះ២៧ប្រកួត ចាញ់១៥ប្រកួត ស្មើ៤ប្រកួត ក្នុងចំណាត់ថ្នាក់ទី២ នៃតារាងប្រកួត Bundesliga ក្នុងរដូវកាលនេះ ដោយមាន៦៩ពិន្ទុ។ មុនប្រកាសបញ្ចប់តួនាទីនេះ លោក Rose ក៏បានលើកឡើងផងដែរថា លោកមានអារម្មណ៍ថាខាងថ្នាក់ដឹកនាំក្លឹបលែងទុកចិត្តលើការដឹកនាំលោកហើយ។ បើតាមកំពូលអ្នកកាសែត Fabrizio Romano ចំពោះគ្រូបង្គោលថ្មីមកជំនួសលោក Rose ខាង Dortmund កំពុងទាក់ទងលោក Edin Terzić នាយកបច្ចេកទេសក្លឹបហ្នឹងផ្ទាល់ ឲ្យមកដឹកនាំក្លឹបហ្នឹងតែម្ដង៕
21 May 2022
Football News
Pochettino នៅមិនទាន់ដឹងថា Mbappe សម្រេចចិត្តយ៉ាងណាឡើយជាមួយ PSG
លោក Mauricio Pochettino គ្រូបង្គោលក្លឹប Paris Saint Germain បាននិយាយនៅក្នុងសន្និសីទកាសែតនៅក្នុងថ្ងៃនេះថា លោកនៅតែមិនទាន់ដឹងពីការសម្រេចចិត្តរបស់ខ្សែប្រយុទ្ធ Kylian Mbappe ពីអនាគតរបស់គេនៅឡើយទេ។ លោក Pochettino បាននិយាយថា៖” ខ្ញុំនៅតែមិនដឹងពីការសម្រេចចិត្តរបស់ Mbappe អញ្ចឹង។ នេះជារឿងផ្ទាល់របស់គេរវាងក្លឹបផ្ទាល់តែម្ដង។ នៅក្នុងពេលនេះមានព័ត៌មាន និងពាក្យចចាមអារ៉ាមច្រើនចុះផ្សាយពាក់ព័ន្ធនឹងរឿងនេះ “។ លោកបន្តថា៖” យ៉ាងណាយើងត្រូវបានតែគោរព Mbappe ទោះជាកុងត្រាគេចប់នៅចុងរដូវកាលនេះក៏ដោយ ក៏ស្រេចតែលើគេ និងក្លឹបផ្ទាល់ទាក់ទងនឹងរឿងទាំងអស់នេះ។ ខ្ញុំមិនអាចផ្ដល់មតិយោបល់យ៉ាងណាទេទាក់ទងនឹងបញ្ហាទាំងនេះ ជាពិសេសគឺទៅលើកីឡាករតែម្ដង “។ ទាក់ទងនឹងអនាគតនៅរដូវកាលខាងមុខ Mbappe ធ្លាប់និយាយក្នុងសប្ដាហ៍នេះថា នឹងប្រាប់ក្នុងពេលឆាប់ៗនេះ ខណៈសារព័ត៌មានល្បីជាច្រើនថា ភាគរយច្រើនគេនឹងផ្លាស់ទៅកាន់ Real Madrid ៕
21 May 2022
Football News
ខ្សែបម្រើ Angél Di Maria មិត្តរួមក្រុម PSG ខណៈអាចនឹងទៅ Juventus
ខ្សែបម្រើ Angél Di Maria នឹងចាកចេញពីក្លឹប Paris Saint Germain នៅរដូវកាលក្ដៅខាងមុខនេះហើយក្នុងលក្ខណៈ Free Transfer បន្ទាប់ពីក្លឹបមិនផ្ដល់លក្ខខណ្ឌបន្តកុងត្រា១ឆ្នាំបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់កំពូលអ្នកកាសែត Fabrizio Romano ។ នៅក្នុងថ្ងៃនេះជាថ្ងៃចុងក្រោយនៃការហ្វឹកហាត់នៅក្នុងរដូវកាលនេះ Di Maria ក៏បានមកថតរូបជុំគ្នាជាមួយមិត្តក្រុម PSG ហើយក៏បានលាគ្នាផងដែរ។ ខ្សែបម្រើរូបនេះបានមករួមរស់នៅ PSG អស់រយៈពេល ៧ឆ្នាំហើយ ដោយចូលរួមប្រកួតបាន ២៩៤ប្រកួត និងស៊ុតចូលបាន ៩១គ្រាប់។ Di Maria ត្រូវបានគេដឹងថានឹងអាចផ្លាស់ទៅកាន់ Juventus ក្រោយក្លឹបនេះបានទាក់ទងចរចាជាមួយកីឡាកររូបនេះនៅប៉ុន្មានអាទិត្យចុងក្រោយនេះ៕
21 May 2022
Football News
Premier League នឹងដាក់ពានពិតនៅ Etihad និងពានចម្លងនៅ Anfield
ពានរង្វាន់ Premier League នឹងមានវត្តមានទាំងនៅកីឡដ្ឋាន Etihad និង Anfield សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ ប្រភពពី Daily Telegraph ឲ្យដឹងថា ពាន PL ពិតនឹងត្រូវយកទៅដាក់ក្នុងកីឡដ្ឋានរបស់ក្លឹប Manchester City ខណៈពានចម្លងផ្ញើទៅ Liverpool។ ការសម្រេចបញ្ជូនពានពិតទៅកាន់កីឡដ្ឋាន Etihad ក៏ព្រោះតែក្រុមកំពុងនាំមុខកំពូលតារាង Man City ត្រូវការត្រឹមតែឈ្នះ Aston Villa ដើម្បីធានាបានពានជាលើកទី៤ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។ ចំពោះពាននិងមេដាយចម្លងនឹងត្រូវដាក់នៅកីឡដ្ឋាន Anfield របស់ក្លឹប Liverpool ដែលកំពុងគម្លាតក្រោម Man City មួយពិន្ទុ។ ពួកគេត្រូវប៉ះជាមួយ Wolves សម្រាប់ការប្រកួតចុងក្រោយក្នុងលីគ ហើយក៏ត្រូវការឈ្នះដូចគ្នា។ ប្រសិនបើ City ភ្លាត់ចាញ់ឬស្មើជាមួយ Aston វាជាឱកាសសម្រាប់ Liverpool ក្លាយជាម្ចាស់ពានលីគរដូវកាលនេះ។ នាយកប្រតិបត្តិរបស់ Premier League លោក Richard Masters នឹងបង្ហាញវត្តមាននៅឯទីក្រុង Manchester
20 May 2022
Football News
ក្លឹប Man United គ្មានគម្រោងជះលុយធំទិញ De Jong ពី Barca នោះទេ
យោងទៅតាមរបាយការណ៍ បានឲ្យដឹងថា ក្លិប Manchester United គ្មានគម្រោងក្នុងការជះលុយដើម្បីយក Frenkie de Jong ពី Barcelona មករួមក្រុមឡើយ។ ជាការពិតណាស់ De Jong ស្ថិតនៅក្នុងគម្រោងរបស់ លោក Ten Hag ដែលជាអ្នកដឹកនាំក្រុមថ្មី ចាប់តាំងពីលោកត្រូវបានតែងតាំងភ្លាមៗមកម្ល៉េះ។ យ៉ាងណាមិញ De Jong ក៏ត្រូវបានក្លិប Barca តាមចងជើងណាស់ដែរ ក៏ព្រោះតែគេជាកីឡាករសំខាន់ម្នាក់ដែរ នៅតំបន់បម្រើ។ បើយោងទៅតាមសារកាសែត Daily Mail បានចុះផ្សាយឲ្យដឹងថា Man Utd គ្មានគម្រោងចាយលុយធំដើម្បីទិញយក De Jong មករួមក្រុមឡើយ ដោយ Barca ទាមទារតម្លៃខ្លួន ៦៥លានផោន។ Man Utd បោះចោលគម្រោងយក De Jong មករួមក្រុម ក៏ព្រោះតែពួកគេប្រកាន់គោលការណ៍ ការចាយវាយមានដែនកំណត់ បន្ទាប់ពីត្រូវគ្មានឈ្មោះក្នុងក្របខណ្ឌ UCL នៅឆ្នាំក្រោយនេះ៕
20 May 2022