ខ្សែបម្រើ James Milner បានយល់ព្រមស៊ីញេលើកិច្ចសន្យាថ្មីដល់ឆ្នាំ២០២២ជាមួយក្លិប Liverpool។ អតីតយុវជន Leeds United វ័យ៣៣ឆ្នាំរូបនេះបានចេញពី Manchester City មកចូលរួម Liverpool ដោយគ្មានតម្លៃផ្ទេរក្នុងខែមិថុនាឆ្នាំ២០១៥ និងកំពុងស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យាបច្ចុប្បន្នរបស់គេជាមួយហង្សក្រហម។

photo of James Milner
ខ្សែបម្រើ James Milner

កីឡាករដែលបានប្ដូរមកលេងតួនាទីខ្សែការពារស្លាបនាប៉ុន្មានឆ្នាំចុងក្រោយនេះ បានឈ្នះ Champions League ជាមួយក្រុមលោក Jurgen Klopp រដូវកាលមុន និងពាន UEFA Super Cup ក្នុងខែសីហាកន្លងទៅ។

photo of James Milner
James Milner

អតីតសមាជិក Newcastle United, Aston Villa និងក្រុមជម្រើសជាតិអង់គ្លេស ដដែល និយាយថាកិច្ចសន្យាថ្មីនេះគឺល្អឥតខ្ចោះសម្រាប់គេក្នុងការបន្តលេងក្នុងកម្រិតខ្ពស់បំផុតច្រើនឆ្នាំទៀត។

James Milner
James Milner

គេបានលេងឱ្យ Liverpool ចំនួន១៩៨លើកមកទល់ពេលនេះ និងស៊ុតចូល២៥គ្រាប់។ នៅក្រុមជម្រើសជាតិវិញ រវាងឆ្នាំ២០០៩ដល់២០១៦ គេលេងឱ្យអង់គ្លេសបាន៦១លើក៕