នៅក្នុងថ្ងៃដែលលោក Jurgen Klopp បន្ដកុងត្រាថ្មីជាមួយនឹង Liverpool កូនក្រុមមួយរូបគឺខ្សែបម្រើ James Milner ក៏ចុះហត្ថលេខាទៅលើកុងត្រាថ្មីជាមួយក្លឹបដូចគ្នា ដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២២។

photo of James Milner
ខ្សែបម្រើ James Milner

កុងត្រារបស់ Milner នឹងត្រូវផុតកំណត់នៅរដូវក្ដៅខាងមុខ ប៉ុន្ដែ វាមិនមានអ្វីដែលត្រូវភ្ញាក់ផ្អើលនោះទេ សំរាប់អ្នកគាំទ្រហង្សក្រហម ដោយសារភាពសកម្មក្នុងការជួយក្រុម បូករួមនឹងកំណត់ត្រាល្អ ក្នុងការស៊ុតបាល់ប៉េណាល់ទី របស់កីឡាករអង់គ្លេសរូបនេះ អាចជាការជំរុញទឹកចិត្តដល់កីឡាករវ័យក្មេង ក្រោមការដឹកនាំរបស់លោក Klopp។

កីឡាករវ័យ៣៣ឆ្នាំរូបនេះ បានបង្ហាញខ្លួន២១ប្រកួត សំរាប់ឈុតធំរបស់ ហង្សក្រហមរដូវកាលនេះ គ្រប់ការប្រកួតពានរង្វាន់ ដោយរកគ្រាប់បាល់បាន៣គ្រាប់ ១គ្រាប់នៅ Premier League និង ២គ្រាប់ទៀតនៅ Carabao Cup៕