ខ្សែបម្រើ Kai Havertz បានបង្ហើបថារូបគេពិតជាស្រឡាញ់ការលេងជាខ្សែប្រយុទ្ធកណ្ដាលខ្លាំងណាស់ ដោយគិតថាវាស័ក្តិសមនឹងគេ ដែលតំណែងនេះគឺ ជាតំណែងរបស់ ខ្សែប្រយុទ្ធ Romelu Lukaku ក្នុងក្រុម Chelsea ។

Kai Havertz
Kai Havertz

Havertz បានរួមចំណែកជួយឲ្យ Chelsea យកឈ្នះ Lille ២ ទល់នឹង០ ក្នុងការប្រកួតវគ្គ១៦ក្រុមពាន Champions League ជើងទី១ ដោយគ្រាប់ទី២រកបានដោយខ្សែបម្រើ Christian Pulisic ។

យ៉ាងណាមិញ គេសង្កេតឃើញថាលោក Thomas Tuchel មិនបានដាក់ខ្សែប្រយុទ្ធ Lukaku ឲ្យចូលលេងនោះឡើយបន្ទាប់ពីឃើញថាការលេងរបស់គេក្នុងការប្រកួតទល់នឹង Crystal Palace គឺអន់ខ្លាំង។

ក្រោយចប់ការប្រកួត Havertz បានបង្ហាញចំណាប់អារម្មណ៍ថា៖ “វាពិតល្អណាស់សម្រាប់រូបខ្ញុំ(ក្នុងការលេងជាខ្សែប្រយុទ្ធកណ្ដាល)។ ពួកយើងមានខ្សែប្រយុទ្ធល្អៗជាច្រើន ដូច្នេះវានឹងក្លាយជារឿងល្អបើសិនមានការផ្លាស់ប្ដូរ។ ថ្ងៃនេះវាល្អណាស់ ហើយខ្ញុំចូលចិត្តលេងតំណែងជាខ្សែប្រយុទ្ធនេះ”៕