តាមព័ត៌មានថា កីឡាករ​ N`GoloKante ចង់ចាកចេញពី​ក្លឹប​​ Chelsea នៅ​ដំណាច់​រដូវកាល​នេះ ស្របពេល​ក្លឹប Barcelona ស្ថិតក្នុងចំណោម​ក្លឹបមួយចំនួន​ទៀត​ ដែល​ចាប់អារម្មណ៍ចង់បាន​កីឡាកររូបនេះ។

photo of N`GoloKant
N`GoloKant

ប៉ុន្តែ​តាមពិតខ្សែបម្រើ​រូបនេះចង់ចូល​រួម​ជាមួយ​ក្លឹប Real Madrid ដែលជា​គូប្រជែង​របស់​ក្លឹប Barcelona ទៅវិញ​ទេ ។តាមព័ត៌មាន​ Kante ក៏ចង់​ចូល​រួម​ជាមួយ​ក្លឹប Juventus ឬ​ក្លឹប Bayern Munich ផងដែរ​ ខណៈ​ពេល​ដែល​កីឡាករ​បារាំង​រូបនេះ​ចង់បាន​ការប្រកួត​ប្រជែង​ថ្មី​នៅក្រៅក្របខណ្ឌ​ PL ។

photo of N`GoloKant
N`GoloKant
ប្រាកដណាស់ក្លឹប Barcelona និង​ក្លឹប Real Madrid សុទ្ធតែសម្បូរ​ដោយ​ខ្សែបម្រើ​ដែល​មាន​ទេពកោសល្យ​រួច​ទៅហើយ។ ប៉ុន្តែគេជឿថា ​Kante​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្រូបង្វឹក​របស់ក្លឹប Real Madrid​ លោក Zinedine Zidane ដែលជាមិត្ត​រួម​ជាតិ​។​

ប៉ុន្តែប្រធានក្លឹប​​ Real Madrid ​លោក Florentino Perez បាន​បដិសេធ​ដោយ​សារតែ​ក្លឹប​មិនចង់​ចំណាយ​​៨៣,៥​លានផោន ដើម្បី​ផ្ទេរកីឡាករ​​បារាំង​រូបនេះនោះទេ៕