ខ្សែបម្រើដ៏លេចធ្លោ Radja Nainggolan របស់ AS Roma បានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិបែលហ្ស៊ិកកាលពីម្សិលមិញ ក្រោយពីគ្រូបង្វឹកលោក Roberto Martinez បានបញ្ចេញឈ្មោះកីឡាករ 28នាក់សម្រាប់យកទៅប្រកួត FIFA World Cup 2018 នៅប្រទេសរុស្ស៊ីនាខែក្រោយដោយគ្នាឈ្មោះគេសោះ។

photo of Radja Nainggolan
Radja Nainggolan of Belgium

ខ្សែបម្រើដែលមានឈាមជ័រឥណ្ឌូនេស៊ីវ័យ 30ឆ្នាំរូបនេះបានសរសេរនៅលើ Instagram របស់ខ្លួន មួយម៉ោងក្រោយពីលោក Martinez បានប្រកាសឈ្មោះកីឡាករជាសាធារណៈថា៖ «គាត់បានបោះបង់កីឡាករដ៏ល្អម្នាក់របស់ក្រុម Roma។ ខ្ញុំតែងតែធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីតំណាងឱ្យប្រទេសរបស់ខ្ញុំ»

លោក Martinez បានពន្យល់មូលហេតុនៃការមិនបញ្ចូលឈ្មោះ Nainggolan ដោយលើកឡើងថា «ខ្ញុំបានសង្គេតយុទ្ធសាស្រ្តវាយលុករបស់គាត់ចាប់តាំងពីគាត់ធ្វើមិនបានល្អកាលពី Euro 2016 ចាប់ពីពេលនោះមក ខ្ញុំមិនមានទំនុកចិត្តលើរូបគេទេ ទោះបីជាគាត់ជាកីឡាករដ៏សំខាត់របស់ Roma ក៏ដោយ។ លោកបន្តទៀតថា លោកទទួលស្គាល់ថារូបគេតួនាទីសំខាន់ណាស់នៅក្លឹប Roma ប៉ុន្តែក្រុមជម្រើសជាតិមិនអាចផ្ដល់តួនាទីនោះដល់គេបានទេ»

អ្នកចាំទី៖ Koen Casteels (Wolfsburg) Matz Sels (Anderlecht) Thibaut Courtois (Chelsea) Simon Mignolet (Liverpool)

ខ្សែការពារ៖ Toby Alderweireld & Jan Vertonghen (Tottenham) Dedryck Boyata (Celtic) Laurent Ciman (Los Angeles FC) Leander Dendoncker (Anderlecht) Vincent Kompany (Manchester City) Jordan Lukaku (Lazio) Christian Kabasele (Watford) Thomas Vermaelen (Barcelona)

ខ្សែបម្រើ៖ Yannick Carrasco (Dalian Yifang) Nacer Chadli (West Bromwich Albion) Kevin De Bruyne (Manchester City) Mousa Dembele (Tottenham) Marouane Fellaini (Manchester United) Eden Hazard (Chelsea) Thorgan Hazard (Borussia Moenchengladbach), Adnan Januzaj (Real Sociedad) Thomas Meunier (Paris Saint-Germain) Youri Tielemans (Monaco) Axel Witsel (Tianjin Quanjian)

ខ្សែប្រយុទ្ធ៖ Michy Batshuayi (Borussia Dortmund) Christian Benteke (Crystal Palace) Romelu Lukaku (Manchester United) Dries Mertens (Napoli) ៕

ប្រភពពី៖ egypttoday