AS បានអះអាងថាអតីត Borussia Dortmund និងខ្សែបម្រើសញ្ជាតិទួរគី Nuri Sahin បានប្រកាសចូលនិវត្តន៍ដើម្បីផ្តោតអារម្មណ៍លើអាជីពជាគ្រូបង្វឹករបស់គាត់។

Nuri Sahin
Nuri Sahin

អតិតកីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម Antalyaspor កាលពីឆ្នាំមុននឹងទទួលបានតំណែងជាអ្នកចាត់ការទូទៅកាលពីពីរសប្តាហ៍មុន។

ក្រុម Antalyaspor មាន ៩ ពិន្ទុបន្ទាប់ពីប្រកួតបានចំនួន ៩ប្រកួតនឹងឈរនៅលេខ ១៥ ក្នុងលីគកំពូលទួរគី។

ពេញមួយអាជីពរបស់ Nuri Sahin រកបាន ៣៨ គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុម ៦៩ លើកក្នុង ៤២៨ ប្រកួតឈ្នះជើងឯកក្នុងស្រុកពីរដងជាមួយ Borussia Dortmund កាលពីឆ្នាំ ២០១០/១១ និង Real Madrid ក្នុងយុទ្ធនាការ ២០១១/១២ ៕