photo of Leroy Sane
ខ្សែបម្រើស្លាប Leroy Sane របស់ Manchester City

ខ្សែបម្រើស្លាប Leroy Sane របស់ Manchester City នឹងទទួលការវះកាត់ព្យាបាលជង្គង់ក្នុងពេលពីរបីថ្ងៃទៀតនេះ បន្ទាប់ពីសរសៃពួរជង្គង់របស់គេបានរហែកអំឡុងការប្រកួតឈ្នះ Liverpool ក្នុងពានបើករដូវកាល Community Shield។

photo of Leroy Sane
Leroy Sane

កីឡាករជម្រើសជាតិអាល្លឺម៉ង់វ័យ២៣ឆ្នាំ ត្រូវបានប្ដូរចេញក្រោយលេងបានតែ១៣នាទីប៉ុណ្ណោះ។

អតីតយុវជន Schalke 04 ដែល Bayern Munich ចង់បានយ៉ាងខ្លាំងក្នុងរដូវក្ដៅនេះ ឥឡូវត្រូវបានរំពឹងថានឹងបន្តនៅ Man City។

photo of Leroy Sane
Leroy Sane

Man City នឹងចាប់ផ្ដើមយុទ្ធនាការការពារជើងឯក Premier League នៅថ្ងៃសៅរ៍ទី១០ខែសីហាស្អែកនេះហើយ ដោយត្រូវប្រកួតនៅផ្ទះ West Ham United។

ក្របខ័ណ្ឌ Premier League ​រដូវកាល​២០១៩-២០ នឹង​ចាប់​ផ្ដើម​នៅ​រាត្រី​ថ្ងៃ​សុក្រ​នេះ ដោយ Liverpool បើក​ឆាក​មុន​គេ​ទល់​នឹង​ Norwich City ម៉ោង​២​រំលង​អធ្រាត្រ​៕