យោងតាមរបាយការណ៍បានឱ្យដឹងថាខ្សែបម្រើក្លឹប Atletico Madrid លោក Saul Niguez ចង់ចូលក្លឹប Manchester United នៅរដូវក្តៅខាងមុខនេះ។ កីឡាករវ័យ 22 ឆ្នាំរូបនេះបានបង្កើតខ្លួនឯង អោយជាកីឡាករសំខាន់ម្នាក់របស់លោក Diego Simeone នៅ Atletico Madrid ចាប់តាំងពីគាត់បានបង្ហាញខ្លួនលើកដំបូងកាលពី 5 ឆ្នាំមុន។

photo of Saul Niguez
Saul Niguez is wanted by Manchester United.

លោក Mourinho មានបំណងចង់ពង្រឹងជម្រើសរបស់គាត់ នៅក្នុងតំបន់កណ្តាលនិងការវាយបក ទោះបីជាវាត្រូវបានគេដឹងថា គ្រូបង្វឹករបស់ក្លឹប United ត្រូវលក់មុនពេលទិញនៅមុនទីផ្សារដោះដូរកីឡាករខែមករា ។

The Sun បានអះអាងថាលោក Mourinho គឺជាអ្នកគាំទ្រយូរអង្វែងរបស់ Niguez និងកំពុងតែពិចារណាលើការផ្លាស់ប្តូរកីឡាករអន្តរជាតិអេស្ប៉ាញរូបនេះ។

photo of Jose mourinho
Mourinho is a ‘long-time admirer’ of Niguez and is considering

របាយការណ៍នេះក៏បានអះអាងដែរថាខ្សែបម្រើរូបនេះ​ នឹងបើកចំហឱ្យចូលរួមជាមួយ Man United ប្រសិនបើកិច្ចព្រមព្រៀងមួយអាចត្រូវបានយល់ព្រម ។ ប៉ុន្តែឧបសគ្គដ៏ធំរបស់ក្លឹប Man Utd គឺអាចទូទាត់ថ្លៃសេវាផ្ទេរជាមួយ Atletico ។  Niguez បានចុះហត្ថលេខាលើកិច្ចសន្យារយៈ ពេលប្រាំបួនឆ្នាំជាមួយនឹងក្រុម Atletico កាលពីខែកក្កដាហើយកិច្ចព្រមព្រៀងថ្មីរបស់គាត់មានទឹកប្រាក់ចំនួន 150 លានផោន (ស្មើនឹង 133 លានផោន) ។

ប្រភពពី៖ metro