ខ្សែបម្រើ Tiemoue Bakayoko ទំនងចាកចេញពី Chelsea នៅរដូវក្តៅនេះ ក្រោយស្នាក់នៅទឹកដី Stamford Bridge បានរយៈពេល ៥ ឆ្នាំ នេះបើតាមរបាយការណ៍នៅបរទេស។

Tiemoue Bakayoko
Tiemoue Bakayoko

រម្លឹកថា Bakayoko ត្រូវបាន Chelsea ទិញពី Monaco នៅឆ្នាំ ២០១៧ ក្នុងតម្លៃ ៤០ លានផោន ឬប្រមាណជា (៤៨ លានដុល្លារអាមេរិក) ប៉ុន្តែអាជីពរបស់ខ្សែបម្រើសញ្ជាតិ បារាំង រូបនេះជាមួយក្រុមតោខៀវហាក់ពុំសូវសមប្រកបនោះទេដោយជារឿយៗរូបគេលេងក្នុងតួនាទីជាកីឡាករបម្រុងប៉ុណ្ណោះ ខណៈឥឡូវនេះរូបគេកំពុងលេងនៅ AC Milan ក្នុងលក្ខខណ្ឌខ្ចីជើង។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានបារាំង Foot Mercato បានឱ្យដឹងថា Bakayoko ទំនងចាកចេញពី Chelsea នៅរដូវក្តៅនេះហើយក្រោយស្នាក់នៅទឹកដី Stamford Bridge រយៈពេល ៥ ឆ្នាំ ខ្សែបម្រើវ័យ ២៧ ឆ្នាំរូបនេះអាចនឹងផ្លាស់ទ្រនំទៅលេងនៅ Ligue 1 ជាលើកទី ២ បន្ទាប់ពីរូបគេយល់ព្រមកិច្ចព្រមព្រៀងផ្ទាល់ជាមួយក្រុម Marseille៕