ខ្សែបម្រើ Toni Kroos របស់ក្លិប Real Madrid ត្រូវបានគេ ដាក់ឲ្យ នៅដាច់ដោយឡែកពីគេបន្ទាប់ពីបានទាក់ទងជាមួយអ្នកវិជ្ជមាន COVID 19​ ។

Toni Kroos
Toni Kroos

រាល់ការសាកល្បងធ្វើតេស្ដរកមេរោគ COVID 19 របស់ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់រូបនេះគឺអវិជ្ជមានដល់ដំណាក់កាលនេះប៉ុន្តែឥឡូវនេះគាត់នៅសម្រាក់ផ្ទះរងចាំតាមដានជម្ងឺ COVID 19 ។

Toni Kroos
Toni Kroos

នៅថ្ងៃអាទិត្យនេះក្រុម Real Madrid នឹងត្រូវប្រកួតជាមួយក្រុម Athletic Bilbao ក្នុងការប្រកួតពានរង្វាន់ LaLiga រដូវកាលដ៏អស្ចារ្យរបស់ពួកគេ។ ដោយនៅសល់តែ ២ ប្រកួតទៀតប៉ុណ្ណោះពួកគេនឹងត្រូវប្រជែងគ្នាជាមួយក្រុម Atletico Madrid និង Barcelona ដោយគូប្រជែងរួមទីក្រុងរបស់ពួកគេនាំមុខចំនួន ២ ពិន្ទុ។

Toni Kroos
Toni Kroos

សេចក្តីរាយការណ៍ពីក្លឹប Real Madrid បាននិយាយថា“ កីឡាកររបស់យើង Toni Kroos បច្ចុប្បន្នគឺស្ថិតក្នុងភាពដាក់នៅដោយឡែកបន្ទាប់ពីបានទាក់ទងជាមួយមនុស្សម្នាក់ដែលបានធ្វើតេស្ត៍វិជ្ជមាន COVID-19 ទោះបីជាការធ្វើតេស្តទាំងអស់លើកីឡាករបានត្រលប់មកវិញនូវភាពអវិជ្ជមានក៏ដោយ”។