អ្នកកាសែត Fabrizio Romano បានបង្ហើបឲ្យដឹងថាខ្សែបម្រើ Vitinha នៃក្លិប Porto បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការផ្លាស់មក ក្លិប Paris Saint-Germain ហើយ។

Vitinha
Vitinha

ខ្សែបម្រើរូបនេះជាកីឡាករវ័យក្មេងមួយរូបក្នុងក្រុមជម្រើសជាតិព័រទុយកាល់ ហើយពេលនេះសមត្ថភាពរបស់គេត្រូវលោកប្រធានដឹកនាំផ្នែកកីឡាថ្មីរបស់ PSG គឺ Luis Campos ចង់ទិញយក។

Vitinha បង្ហាញខ្លួនបាន៤៧ប្រកួតនិងរកបាន ៤គ្រាប់ ព្រមទាំងបញ្ជូនបាល់៥គ្រាប់ឲ្យក្លិប Porto នៅរដូវកាលមុន។ កីឡាកររូបនេះក៏បានបង្ហាញខ្លួនឲ្យជម្រើសជាតិព័រទុយកាល់បានបីប្រកួតហើយ។

អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា៖ “Paris Saint-Germain បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់ខ្លួនជាមួយ ខ្សែបម្រើសញ្ជាតិព័រទុយកាល់ Vitinha ហើយ។ គេជាគោលដៅចម្បងរបស់លោក Luis Campos នៅតំបន់បម្រើ។ការចរចានឹងចាប់ផ្ដើមឡើងជាមួយក្លិប Porto ។ គេត្រូវ PSG ចាត់ទុកថាជាកីឡាករកំពូលទាំងបច្ចុប្បន្ននិងអនាគត។”៕