ក្លឹប West Ham United បានប្រកាសកាលពីថ្ងៃចន្ទថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងជាមួយខ្សែបម្រើ Jack Wilshere ពីក្លឹបកាំភ្លើងធំ Arsenal ដោយឥតគិតថ្លៃ។

Jack Wilshere
Jack Wilshere

កីឡាករវ័យ 26ឆ្នាំរូបនេះ លេងអោយក្លឹបអាជីពកាំភ្លើងធំ Arsenal តាំងពីលោកមានអាយុ 17 ឆ្នាំមកម្លេះ លោកក៏ធ្លាប់លេងអោយ West Ham United ផងដែលកាលលោកនៅក្មេង។

ក្រោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល 3ឆ្នាំជាមួយក្រុមដែលមានរហាសនាមថាញរញួរយក្ស លោកបាននិយាយថា៖ ជាការពិតណាស់ក្រុមគ្រួសាររបស់ខ្ញុំនិងមិត្តភក្តិរបស់ខ្ញុំ ពួកគេគឺជាអ្នកគាំទ្រក្លឹប West Ham។ ចាប់ពីពេលនេះតទៅ អ្នកទាំងអស់គ្នានឹងឃើញខ្ញុំពាក់អាវរបស់ West Ham ហើយខ្ញុំមានការចងចាំជាច្រើនណាស់ កាលពីកុមារភាពដែលខ្ញុំលេងអោយក្លឹបនេះនៅទីក្រុង Upton Park ៕

ប្រភពពី៖ egypttoday