ខ្សែប្រយុទ្ធកម្ពុជា កីឡាករលេចធ្លោក្នុងក្រុមជម្រើសជាតិកម្ពុជា កែវ សុខផេង រួមជាមួយ ចាន់ វឌ្ឍានា នឹងធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី នាថ្ងៃនេះហើយ ដើម្បីចូលហ្វឹកហាត់ត្រៀមរដូវកាលថ្មីជាមួយក្លិបនៅ Malaysia Super League រៀងខ្លួន។

photo of កែវ សុខផេង
កែវ សុខផេង

ពួកគេទាំង២ទំនងត្រូវហោះម៉ោងដំណាលគ្នានាព្រឹកនេះ ប៉ុន្តែជើងយន្តហោះរបស់​វឌ្ឍនាកាត្រូវពន្យាពេល។ ដូច្នេះ សុខផេង នឹងទៅមុន។

ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ​នឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​នៅ​វេលា​ម៉ោង​៦:៤៥​នាទី​ល្ងាច​នេះ ​ដើម្បី​ទៅ​ចូលរួម​ជាមួយ​ក្លឹប​ថ្មី​នា​ប្រទេស​ម៉ាឡេស៊ី។

photo of ចាន់ វឌ្ឍនាកា
ចាន់ វឌ្ឍនាកា

កែវ សុខផេង នឹងចូលរួមជាមួយក្លិប PKNP ចំណែក ចាន់ វឌ្ឍនាកា នឹងចូលរួមជាមួយក្លិប Pahang FA ។