ខ្សែប្រយុទ្ធក្រូអាត Bruno Boban ស្លាប់ភ្លាមៗអំឡុងពេលប្រកួត

កីឡាករបាល់ទាត់ក្រូអាតម្នាក់ បានដួលចុះ រួចក៏បានដាច់ខ្សល់ស្លាប់អំឡុងពេលប្រកួតកាលពីចុងសប្តាហ៍នេះ ក្រោយត្រូវបាល់បុកចំដើមទ្រូង។
Bruno Boban ជាកីឡាករខ្សែប្រយុទ្ធលេងនៅក្លឹប Marsonia ក្នុងលីគលំដាប់ទីបីរបស់ក្រូអាត បានដួលទៅលើស្មៅបន្តិចក្រោយពីបាល់បានហោះមកបុកចំដើមទ្រូងរបស់គាត់ បន្ទាប់ពីចាប់ផ្តើមប្រកួតទល់នឹងក្លឹប Slavonija Pozega ទើបតែបាន ១៥ នាទីប៉ុណ្ណោះ ។
ក្រុមអ្នកសង្គ្រោះបន្ទាន់បានចំណាយពេលជិតមួយម៉ោងដើម្បីធ្វើការសង្គ្រោះ Bruno Boban ឲ្យដឺងខ្លួនឡើងវិញ ប៉ុន្តែជាអកុសល់មិនអាចជួយសង្គ្រោះកិឡាកររូបនេះបានឡើយ។
គួរបញ្ជាក់ថា Boban មានអាយុ ២៥ ឆ្នាំ ពេលលេងឱ្យក្លិប Marsonia ទល់ជាមួយក្រុម Pozaga Slavonija ហើយចំពោះមូលហេតុនៃការស្លាប់នៅពេលបាល់ហោះបុកដើមទ្រូងរបស់គាត់ នេះមិនទាន់ត្រូវបានបញ្ជាក់ឲ្យដឹងនោះទេរហូតមកទល់ពេលនេះ ៕

A CROATIAN footballer collapsed and died after being struck in the chest by the ball at a football match. Emergency workers spent almost an hour trying to revive Bruno Boban, 25, before he was pronounced dead on the pitch. pic.twitter.com/7lavs5I7Fm
— Daily Hurriyat (@HurriyatPk) March 25, 2018
ប្រភព៖ thesun