photo of Diego Forlan
ខ្សែប្រយុទ្ធឆ្នើម Diego Forlan ប្រកាសព្យួរស្បែកជើងបាល់ទាត់ហើយ

Diego Forlan ដែលជាអតីតតារាឆ្នើមរបស់ជម្រើសជាតិអ៊ុយរូហ្គាយ និង ក្លឹប Manchester United បានប្រកាសចូលនិវត្តពីអាជីពជាកីឡាករបាល់ទាត់។

ខ្សែប្រយុទ្ធវ័យ៤០ឆ្នាំរូបនេះ បានបញ្ចប់អាជីពរបស់ខ្លួននៅក្លឹបហុងកុង Kitchee ដោយការបង្ហាញខ្លួននៅលើទីលានប្រកួតចុងក្រោយរបស់លោក កាលពីខែឧសភាឆ្នាំមុន។

ម្ចាស់ពានបាល់មាស World Cup 2010 រូបនេះ ក៏ធ្លាប់ជាកីឡាកររបស់ក្លឹប Inter និង Atletico Madrid សំរាប់អាជីពរបស់ខ្លួននៅក្នុងពិភពបាល់ទាត់អឺរ៉ុប ហើយលោកបានប្រកាសព្យួរស្បែកជើង កាលពីថ្ងៃអង្គារកន្លងទៅ។

គួររំលឹកថា Forlan បានចាប់ផ្ដើមអាជីពរបខ់្លួន ជាមួយនឹងក្លឹបអាហ្សង់ទីន Independiente មុនពេលដែលផ្លាស់ទៅលេងអោយ Manchester United កាលពីឆ្នាំ ២០០២។ ហើយអតីតារាឆ្នើមរូបនេះ ធ្លាប់ជួយអោយ United ឈ្នះពាន Premier League កាលពីឆ្នាំ ២០០៣ផងដែរ៕

Diego Forlan
Diego Forlan