photo of Paulo Dybala
ខ្សែប្រយុទ្ធឆ្នើម Paulo Dybala

ប្រភពពីសារព័ត៌មាន Diario Gol បានចុះផ្សាយថា Paulo Dybala និងជ្រើសរើសការផ្ទេរទៅកាន់ក្រុមអធិរាជស Real Madrid ប្រសិនមានសំណើរណាមួយពីប្រធានក្លឹបលោក Florentino Perez នៅដើមខែមករា ២០២០ ខាងមុខដើម្បីជំនួសខ្សែប្រយុទ្ធដែលក្លឹបចង់បានគឺ Neymar Jr ហើយនិងគោលបំណងមួយទៀតនោះគឺប្រជែងពានរង្វាន់ផ្សេងៗទៀតជាមួយសិស្សច្បង Lionel Messi ក៏ដូចជាកៅអីក្នុងក្រុមជម្រើសជាតិ។

photo of Paulo Dybala
Paulo Dybala

ក្រោយការមកដល់របស់ Cristiano Ronaldo កាលពីរដូវកាលមុនឪកាសរបស់ Dybala ហាក់មានកំរិត ខណៈក្រុមបិសាចក្រហម Manchester United និង Tottenham Hotspur ធ្លាប់បានសម្តែងការចង់បានដូចគ្នា ហើយប្រសិនរូបគេផ្លាស់ទៅកាន់ក្រុម Real Madrid ជាផ្លូវការណ៏នោះពិតណាស់បេក្ខភាពរបស់អតីតកីឡាក្រុម​ Palermo រូបនេះអាច ជំនួសតំណែង Gareth Bale បានផងដែរ។

photo of Paulo Dybala

Dybala ក៏ធ្លាប់បានត្រៀមខ្លួនជាស្រេចកាលពីរដូវក្តៅក្នុងការផ្លាស់ទៅកាន់ក្លឹបយក្សបារាំង Paris Saint-Germain (PSG) ប្រសិន Neymar ចាកចេញប៉ុន្តែកីឡាករប្រេស៊ីលរូបនេះស្ថិតនៅក្នុងស្ថានភាពជាប់គាំង ដូច្នេះខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនមានជំនាញប្រើជើងឆ្វេងរូបនេះក៏បន្តនៅជាមួយ Juventus១បន្តទៀត។