Raphinha ខ្សែ​ប្រយុទ្ធ​ទើប​មក​ថ្មី​របស់​ Barcelona បាន​និយាយ​ក្រោយ​ប្រកួត​មិត្តភាព​ Pre Season ឈ្នះ​ Inter Miami នៅ​ក្នុង​​ថ្ងៃ​នេះ​ថា​ ក្លឹប​ Barca របស់​គេ​គឺ​ល្អ​ជាង​ក្លឹប​ Real Madrid ។

Raphinha
Raphinha

Raphinha បាន​និយាយ​ថា​៖” អ្វី​ដែល​យើង​ត្រូវ​តែ​ព្យាយាម​នោះ​គឺ​ស៊ុត​ឲ្យ​ចូល​ទោះ​លេង​ជា​មួយ​នរណា​ក៏​ដោយ​ មិន​ប្រកួត​នោះ​ជា​ប្រកួត​លើក​ដំបូង​ ឬ​ក៏​យ៉ាង​ម៉េច​ទេ​។ អ្វី​ដែល​សំខាន់​នោះ​គឺ​ជ័យជំនះ​ សម្រាប់​ខ្ញុំ​ ខ្ញុំ​គិត​ថា​ Barca យើង​គឺ​ល្អ​ជាង​ Real Madrid “។

កីឡាករ​នេះ​បន្ត​ថា​៖” ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​មែន​ទែន​ដែល​ស៊ុត​ចូល​គ្រាប់​ដំបូង​ឲ្យ​ក្លឹប​នេះ​។ការ​ប្រកួត​មួយ​នេះ​គឺ​ល្អ​មែនទែន​។ ខ្ញុំ​បាន​ព្យាយាម​ប្រកួត​ឲ្យ​បាន​ល្អ​។ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​មែនទែន​ និង​សង្ឃឹម​ថា​តទៅ​មុខ​ទៀត​គឺ​បន្ត​នៅ​តែ​អញ្ចឹង​ទៀត​ “។

ក្នុង​ការ​ប្រកួត​ខាង​លើ​ Raphinha ស៊ុត​ចូល​១គ្រាប់​ កីឡាករ​នេះ​ជា​ខ្សែ​ប្រយុទ្ធ​ថ្មី​របស់​ Barca ដែល​ផ្លាស់​មក​ពី​ Leeds United៕