photo of Mauro Icardi
ខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi បានចូលរួម PSG

ខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi បានចូលរួម Paris Saint-Germain លើកិច្ចសន្យាខ្ចី១រដូវកាលពី Inter Milan។

កីឡាករវ័យ២៦ឆ្នាំរូបនេះបានបន្លាយកិច្ចសន្យាបន្ថែម២ឆ្នាំជាមួយ Inter ប៉ុន្តែ PSG មានជម្រើសទិញផ្ដាច់ក្នុងតម្លៃ៦៥លានអឺរ៉ូ។

Icardi និយាយថាគេនឹងប្រឹងអស់ពីសមត្ថភាពដើម្បីជួយ PSG ឱ្យបានឡើងដល់ចំណុចខ្ពស់បំផុតតាមដែលអាចធ្វើទៅបាននៅក្នុងពានរង្វាន់នានា។

អតីតយុវជន Barcelona ខាងលើ បានផ្លាស់ពី Sampdoria ចូល Inter ក្នុងឆ្នាំ២០១៣ ជាឆ្នាំដែលគេផ្ដើមជាប់ជម្រើសជាតិក្រុមធំអាហ្សង់ទីន។ ៦ឆ្នាំមកនេះ គេលេងឱ្យ Inter បាន២១៩ប្រកួត រកបាន១២៤គ្រាប់៕