photo of កែវ សុខផេង
កែវ សុខផេង រកបានគ្រាប់បាល់ដំបូងឲ្យវិសាខា

ខ្សែប្រយុទ្ធ កែវ សុខផេង បានរកឃើញគ្រាប់បាល់ដំបូងឲ្យក្លិបថ្មី វិសាខា របស់គេហើយ សម្រាប់ការបង្ហាញខ្លួនជាថ្មី ក្នុងការប្រកួតកលីកកំពូលកម្ពុជា ឆ្នាំ២០១៨។

ក្នុងនាមជាខ្សែប្រយុទ្ធ ដែលទើបវិលត្រឡប់មកពីលេងនៅលីកកំពូលម៉ាឡេស៊ី ដូចគ្នា កែវ សុខផេង រកបានគ្រាប់បាល់បានមុនគេ ខណៈ ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម សុទ្ធតែមិនទាន់រកបានគ្រាប់បាល់ ក្នុងការបង្ហាញខ្លួនជាថ្មី ក្នុងការប្រកួតលីកកំពូលកម្ពុជាកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ម្សិលមិញ។

កែវ សុខផេង រកបានគ្រាប់បាល់ទី១ ឲ្យក្រុមវិសាខា នៅពេលក្រុមមួយនេះបានយកឈ្នះក្រុមម្ចាស់ផ្ទះអគ្គិសនីកម្ពុជា ៤-០ កាលពីថ្ងៃអាទិត្យ ម្សិលមិញ។ សុខផេង រកបានគ្រាប់បាល់នៅនាទីទី៣៧ បន្ទាប់ពីកីឡាករ រី ភារុន និង មូលដារ៉ាវ័ន្ត របស់ក្រុមអគ្គិសនីកម្ពុជា សុទ្ធតែធ្វើឲ្យបាល់ចូលទីខ្លួនឯង រីឯ ១គ្រាប់ទៀតរបស់ក្រុមវិសាខា រកបានដោយខ្សែប្រយុទ្ធកូរ៉េខាងជើង Myong Ho Cheo នៅនាទីទី៧៩។

photo of កែវ សុខផេង
កែវ សុខផេង រកបានគ្រាប់បាល់ដំបូងឲ្យវិសាខា