photo of Sergio Aguero
ខ្សែប្រយុទ្ធ Sergio Aguero នឹងសម្រាក់ រយៈពេល 1ខែ

ខែ្សប្រយុទ្ធរបស់ក្រុម Manchester City កីឡាករ Sergio Aguero ត្រូវបានគេរំពឹងថា នឹងត្រូវនៅក្រៅទីលានរយៈពេល 1ខែ ក្រោយពីធើ្វការវះកាត់របួសជង្គង់។

ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនរូបនេះមាន​បញ្ហារបួស​ប្រមាណ 5សប្ដាហ៍ចុងក្រោយ និង មិនបានលេងពេលប៉ះ Tottenham Hotspur កាល​ថ្ងៃសៅរ៍ ចុងសប្ដាហ៍​កន្លង​ទៅ។

ពិតណាស់ ខែ្សប្រយុទ្ធរុបនេះមិនបានជួយក្រុម តាំងពីការប្រកួតដែល Man City យកឈ្នះ Chelsea កាលពីថៃ្ងទី4 ខែមីនា មកម្ល៉េះ។ ប៉ុន្ដែបានចូលលេងក្នុងនាមជាកីឡាករបម្រុងក្នុងការប្រកួតដែល Man City បរាជ័យ 2-3 ទៅលើ Manchester United ៕

ប្រភពពី៖ BBC