ខ្សែប្រយុទ្ធរបស់ក្រុម Manchester City កីឡាករ Sergio Aguero មានគេរាយការណ៍ថាបានទាក់ទងជាមួយនឹងកិច្ចព្រមព្រៀងដោះដូរមួយដែលអាចធ្វើឱ្យគេវិលត្រលប់ទៅលេង La Liga វិញ។

photo of Sergio Aguero
Sergio Aguero of Manchester City

យោងតាមសារព័ត៌មាន The Sun បានអោយដឹងថាក្លឹប Atletico Madrid បានចាប់អារម្មណ៍ក្នុងការនាំយកខ្សែប្រយុទ្ធវ័យ 29 ឆ្នាំរូបនេះ មកក្លឹបខណៈដែលពួកគេបានឃើញគាត់ថា ជាដៃគូដ៏ល្អឥតខ្ចោះសម្រាប់អតីតកីឡាករតោខៀវ Diego Costa ។ ខ្សែប្រយុទ្ធសញ្ចាតិអាហ្សង់ទីនរូបនេះ បានចូលរួមជាមួយក្រុម Man City ពីក្រុម Atletico Madrid កាលពីឆ្នាំ 2011 ក្នុងតម្លៃ 38 លានផោន ហើយអាចប្រើប្រាស់នៅក្នុងកិច្ចព្រមព្រៀងដោះដូរកីឡាករមួយដែលអាចមើលឃើញកីឡាករ Griezmann ទៅមធ្យោបាយរបស់ពួកគេ។

photo of Antoine Griezmann
Antoine Griezmann of Atletico Madrid

ជាការពិតណាស់ Griezmann មានលក្ខខណ្ឌទិញចំនួន 85 លានផោន ខណៈពេលដែល Aguero មានតម្លៃខ្លួន 60 លានផោន ពួកគេទំនងជាមានអារម្មណ៍ថា កិច្ចព្រមព្រៀងដោះដូរអាចធ្វើទៅបាន។

ប្រភពមួយដែលជិតស្និទ្ធនឹង Man City បាននិយាយថា “Atletico បានទាក់ទងអ្នកតំណាងរបស់ Sergio ដើម្បីដឹងថាតើគាត់មាន ឱកាសវិលត្រលប់មកវិញដែរឬយ៉ាងណា” ។ Pep ប្រាប់ព័ត៌មាន The Sun ថាមិនចង់ឱ្យគាត់ទៅណានោះទេ ប៉ុន្តែគាត់កំពុងសម្លឹកមើលទៅលើការនាំយក Griezmann ដូច្នេះវាអាចមានអ្វីមួយកើទឡើងនៅទីនោះ។

ប្រភពពី៖ soccerladuma