យោងតាមរបាយការណ៍បានឱ្យដឹងថាតារាឆ្នើមរបស់កក្លឹប Real Madrid កីឡាករ Karim Benzema បានយល់ព្រមចូលរួមជាមួយលោក Arsene Wenger នៅឯក្លឹប Arsenal ។

photo of Karim Benzema
Karim Benzema​ of Real Madrid

គាត់ជាគោលដៅរបស់លោក Arsene Wenger អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញបាននិយាយថាកីឡាករអាយុ 30 ឆ្នាំរូបនេះ បានត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើដំណើរទៅភាគខាងជើងទីក្រុងឡុងដ៍។

សារព័ត៌មាន Diario Gol របស់អេស្ប៉ាញ បានអះអាងថាកីឡាករ Benzema បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយលោក Wenger ក្នុងការចូលរួមជាមួយក្រុមកាំភ្លើងធំរួចហើយ ទោះបីជាក្រុមកាំភ្លើងធំ Arsenal នៅមិនទាន់ដោះស្រាយរឿងរ៉ាវជាមួយក្លឹប Real ក៏ដោយ ។

ក្លឹប Real Madrid នឹងមិនលក់ Benzema ក្នុងតម្លៃខ្លួនតិចជាង 52 លានផោននោះទេ ប៉ុន្តែ Arsenal មិនព្រមផ្តល់តម្លៃខ្លួនច្រើនជាង 35 លានផោន ទៅឱ្យកីឡាករអន្តរជាតិបារាំងនោះទេ៕

​ប្រភពពី៖​ talksport