ខ្សែប្រយុទ្ធ Eric Maxim Choupo Moting របស់ក្លឹប Bayern Munich បានធ្វើតេស្តវិជ្ជមានជម្ងឺ COVID-19 ដូចដែលបានរាយការណ៍ដោយសារព័ត៌មានផ្លូវការណ៍របស់ក្លឹប។

Eric Maxim Choupo Moting
Eric Maxim Choupo Moting

កីឡាករសញ្ជាតិកាមេរូនរូបនេះមិនមានឈ្មោះចូលលេងឲ្យក្រុមក្នុងការប្រកួតជាមួយ Dynamo Kyiv កាលពីថ្ងៃអង្គារនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្លឹបក៏បានបញ្ជាក់ផងដែរថា Choupo Moting កំពុងមានភាពប្រសើរជាមួយនឹងការព្យាបាល។

ឥឡូវនេះអ្នកលេងនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកនៅផ្ទះដោយអនុលោមតាមអាជ្ញាធរសុខាភិបាលដែលបានពាក់ព័ន្ធ៕