photo of Cristiano Ronaldo And Harry Kane
Cristiano Ronaldo And Harry Kane

យ៉ោងតាមសារព័ត៌មាន Don Balon របស់អេស្ប៉ាញបានអោយដឹងថា ខ្សែប្រយុទ្ធ Cristiano Ronaldo បានផ្តល់ការគាំទ្រដល់ក្លឹប Real Madrid ដើម្បីទិញយកកីឡាករ Harry Kane របស់ Tottenham នៅរដូវក្តៅនេះ។

អនាគតរបស់ Benzema នៅឯកីឡដ្ឋាន Bernabeu កំពុងមានភាពស្រពេចស្រពិលនៅឡើយមកទល់ពេលនេះ ខណៈដែលកីឡាករវ័យ 30ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបានតែ 3 គ្រាប់ប៉ុណ្ណោះក្នុងក្របខ័ណ្ឌ La Liga នៅរដូវកាលនេះ ដោយក្រុម Madrid បានបាត់បង់ 17ពិន្ទុក្រោមក្រុម Barcelona។ កីឡាករសញ្ចាតិបារាំងរូបនេះ ទំនងជាចាកចេញពីក្លឹបនៅរដូវក្តៅនេះ ខណៈដែរ Ronaldo មើលឃើញថាខ្សែប្រយុទ្ធ Spurs គឺជាអ្នកជំនួសណែងគាត់ដ៏ល្អឥតខ្ចោះនៅ Real Madrid ៕

ប្រភពពី៖ goal