Danny Welbeck
ខ្សែប្រយុទ្ធអង់គ្លេស Danny Welbeck

ខ្សែប្រយុទ្ធអង់គ្លេស Danny Welbeck កំពុងពិបាករកក្លិបថ្មីលេង ដោយសារតែប្រវត្តិរបួសញឹកញាប់ ប្រាក់ខែខ្ពស់ បូក​រួម​ប្រាក់រង្វាន់ថ្លៃស៊ីញេកុងត្រា៥លានផោនទៀត។

អតីតយុវជន Manchester United វ័យ២៨ឆ្នាំត្រូវបាន Arsenal បញ្ចប់កិច្ចសន្យាកាលពីដើមខែកក្កដាឆ្នាំ២០១៩នេះ ក្រោយរួមរស់បាន៥រដូវកាល។ តែរដូវកាល២០១៨-១៩កន្លងទៅ គេបានខកខានសឹងទាំងស្រុងដោយសារតែរបួសជង្គង់ធ្ងន់ធ្ងរអំឡុងពេលលេង Europa League ទល់នឹង Sporting Lisbon ខែវិច្ឆិកាឆ្នាំមុន។

Danny Welbeck
Danny Welbeck

គេបានរងរបួសញឹកញាប់តាំងពីក្រោយចេញពី Manchester United ក្នុងរដូវក្ដៅ២០១៤ ហើយពិបាករកក្លិបថ្មីដែលចង់បានគេ។

ទន្ទឹមនឹងនេះ យោងតាម The Sun ខ្សែប្រយុទ្ធរូបនេះមានថ្លៃនឿយហត់១០០,០០០ផោនក្នុងមួយសប្ដាហ៍ និងមានលក្ខខណ្ឌប្រាក់រង្វាន់ថ្លៃស៊ីញេកុងត្រាប្រហែល៥លានផោន (ថ្លៃទឹកប៊ិចស៊ីញេកុងត្រា ជាទូទៅកីឡាករអាជីពតែងតែមាន)។

Danny Welbeck
Danny Welbeck

សូមបញ្ជាក់ថា ក្នុងពេល៥រដូវកាលនៅ Arsenal កីឡាករកម្ពស់១.៨៥ម៉ែត្រខាងលើបានចូលលេងសរុប១២៦លើក និងស៊ុតចូល៣២គ្រាប់ តែបើគិតក្នុងក្របខ័ណ្ឌ Premier League គេចូលលេងត្រឹម៤៦លើកប៉ុណ្ណោះសម្រាប់ Arsenal។ គេបានខកខានការប្រកួត១២៣លើកសម្រាប់ក្រុមកាំភ្លើងធំដោយសារតែរបួស។

ក្នុងក្រុមជម្រើសជាតិអង់គ្លេសវិញ Welbeck ឆ្វាក់ប៊ុតគួរសម ដោយរកបាន១៦គ្រាប់ពី៤២ប្រកួត តែគេបានខកខាន FIFA World Cup 2018 ដោយសារតែរបួសជង្គង់៕