photo of Diego Costa
ខ្សែប្រយុទ្ធ Diego Costa បានដក​ខ្លួន​ពី​ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ា​ញ​

​ខ្សែប្រយុទ្ធ Atletico Madrid, Diego Costa បាន​ដក​ខ្លួន​ចេញពី​ក្រុម​ជំរើស​ជាតិ​អេ​ស្ប៉ា​ញ ​​ដោយ​សារ​ហេតុផល​ផ្ទាល់ខ្លួន មុន​ជំនួប​ជាមួយ​អង់គ្លេស និង​ក្រូ​អាស៊ី​សប្ដាហ៍​នេះ​ក្នុង​ពាន UEFA Nations League​។

អេស្ប៉ាញនឹងត្រូវជួបអង់គ្លេសនៅឯកីឡដ្ឋាន Wembley  ការប្រកួតថ្មីនៅថ្ងៃសៅរ៍ ទី៨ ខាងមុខ ជាការប្រកួតលើកដំបូងក្រោមការដឹកនាំរបស់លោក Luis Enrique។

ពុំមាន​ខ្សែការពារឆ្វេង Jordi Alba និងខ្សែបម្រើ Koke របស់ក្រុម Atletico ខណៈ Andres Iniesta, David Silva និង Gerard Pique សុទ្ធតែបានចូលនិវត្តន៍ចាប់តាំងពីការប្រកួតបាល់ទាត់ពិភពលោកក្រោមអ្នកចាត់ការបណ្ដោះអាសន្ន Fernando Hierro។

កីឡាករ៤នាក់របស់ក្រុមតោខៀវមាន Marcos Alonso, Alvaro Morata, Cesar Azpilicueta និង អ្នកចាំទី Kepa Arrizabalaga។ អ្នកចាំទី Pau Lopez របស់ Real Betis, ខ្សែការពារ Jose Gaya របស់ក្រុម Valencia និងខ្សែបម្រើ Dani Ceballos របស់ Real Madrid សុទ្ធសឹងតែអាច​មានឱកាសបង្ហាញខ្លួន៕