photo of Edin Dzeko
Edin Dzeko of Roma

ខ្សែ​ប្រយុទ្ធ​បូស្នី Edin Dzeko កាលពីពេលថ្មីៗនេះ បាន​ទទួល​ស្គាល់​ថា Chelsea ពិត​ជា​ចង់​បាន​ខ្លួន​ពិត​មែន​កាល​ពី​អំឡុង​ពេល​ទីផ្សារ​ដោះ​ដូរ​ខែ​មករា​កន្លង​ទៅ។

អតីត​កីឡាករ​ Manchester City រូប​នេះ បាន​ថ្លែង​ប្រាប់​សារព័ត៌មាន SportCentar ថា ពាក្យ​ចចាមអារ៉ាម​ដែល​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ជា​ច្រើន ទាក់ទង​នឹង​ខ្លួន មាន​ខ្លះ​ពិត និង​ខ្លះ​ទៀត​មិន​ពិត។

ទោះ​ជា​យ៉ាង​ណា ខ្សែ​ប្រយុទ្ធ​បូស្នី បាន​សារភាព​ថា Chelsea ពិត​ជា​ចង់​បាន​ខ្លួន​មែន​ កាល​ពី​អំឡុង​រដូវ​កាល​ដោះ​ដូរ។ Dzeko បាន​បង្ហើប​ថា​ខ្លួន​រីករាយ​ក្រៃលែង​ដែល​បាន​​ដឹង​ថា ក្លឹប​ Chelsea មាន​ចំណាប់​អារម្មណ៍​លើ​ខ្លួន តែ​កីឡាករ​រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា ខ្លួន​កំពុង​តែ​សប្បាយ​ចិត្ត ពេល​​លេង​ឲ្យ​ក្លឹប​អ៊ីតាលី Roma នៅ​ឡើយ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​អំឡុង​រដូវ​កាល​ដោះ​ដូរ​កីឡាករ​ខែ​មករា​កន្លង​ទៅ មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ដែល​បាន​លើក​ឡើង​ដូចៗ​គ្នា ថា ក្លឹប Chelsea បាន​ប្រឹង​យ៉ាង​សស្រាក់សស្រាំ ក្នុង​ការ​តាម​ទិញ Dzeko។ ទោះ​ជា​យ៉ាង​ណា ការ​ផ្ទេរ​មិន​បាន​សម្រេច​ឡើយ​ ហើយ​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ទីផ្សារ​ដោះ​ដូរ តោ​ខៀវ សម្រេច​ទិញ​ខ្សែ​ប្រយុទ្ធ Olivier Giroud ពី​ Arsenal វិញ៕

ប្រភព៖ goal