ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយ Edinson Cavani បានប្រាប់ក្លិប Paris St Germain ថាគេចង់ចាកចេញពីក្លិប បន្ទាប់ពី Atletico Madrid បានចូលមកទាក់ទង។

photo of Edinson Cavani
ខ្សែប្រយុទ្ធ Edinson Cavani

កីឡាករវ័យ៣២ឆ្នាំរូបនេះបានចូលលេងត្រឹម១៤លើកប៉ុណ្ណោះក្នុងរដូវកាល២០១៩-២០នេះ បន្ទាប់ពីការមកដល់របស់ខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi លើកិច្ចសន្យាខ្ចីពី Inter Milan។

photo of Edinson Cavani
កីឡាករ Edinson Cavani

លោក Leonardo នាយកកីឡារបស់ PSG បាននិយាយក្រោយពេល PSG ឈ្នះ Lorient ១-០ ក្នុងពាន French Cup ថ្ងៃអាទិត្យកន្លងទៅថា ជារឿងពិតដែលថា Cavani បានសុំចេញពីក្លិបនោះ ហើយរឿងថា Atletico ចូលមកទាក់ទងនោះក៏ជារឿងពិតដែរ។ លោកបន្ថែមថាក្លិបកំពុងសិក្សាពីស្ថានភាព។

photo of Edinson Cavani
Edinson Cavani

សូមរំឭកថា Cavani បានផ្លាស់ពី Napoli មកចូលរួម PSG ក្នុងឆ្នាំ២០១៣ មកទល់ពេលនេះរកបាន១៩៨គ្រាប់សម្រាប់ PSG។លោក Leonardo បន្តថាក្លិបត្រូវតែស្ដាប់សំណើរបស់ Cavani ព្រោះក្លិបមានការគោរពយ៉ាងខ្លាំងចំពោះគេ។ប៉ុន្តែគ្រូបង្វឹក Thomas Tuchel និយាយថាលោកចង់ទុក Cavani នៅបន្តទៀតដើម្បីសម្រេចគោលដៅឈ្នះពានឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន៕