ព័ត៌មានអាក្រក់សម្រាប់ក្រុម Manchester City ខ្សែប្រយុទ្ធ Gabriel Jesus អាចនឹងត្រូវអវត្តមានពី 1 ទៅ 2 ខែ ដោយសារតែបញ្ហារបួសនៅក្នុងការប្រកួតជាមួយ Crystal Palace កាលពីថ្ងៃអាទិត្យ។

photo of Gabriel Jesus
Gabriel Jesus​ of Manchester City

កីឡាករសញ្ចាតិ ប្រេស៊ីលរូបនេះបានចេញពីទីលាន ដោយស្រក់ទឹកភ្នែកនៅនាទីទី 21 ក្រោយពីគាត់បានដួលយ៉ាងខ្លាំង ជាមួយនឹងជង្គង់របស់គាត់ នៅក្នុងការប៉ះទង្គិចជាមួយនិង Andros Townsend របស់ Crystal Palace។ លោក Pep Guardiola គ្រូបង្វឹករបស់ Man City បានបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយ បន្ទាប់ពីបញ្ចប់ការប្រកួតថាក្រុម Manchester City នឹងត្រូវអវត្តមានខ្សែប្រយុទ្ធវ័យ 20 ឆ្នាំរូបនេះ ។

ចំណែកខែ្សបំរើ Kevin De Bruyne ដែលជាកីឡាកររសំខាន់របស់ Man City រពួសគេវិញ​មិន​ធ្ងន់​ទេ ប៉ុន្តែព័ត៌មានមិនច្បាស់ការណ៍អំពីការវិលត្រឡប់ គឺមិនមានលើកឡើងនៅឡើយទេ។

photo of Kevin de Bruyne
Kevin de Bruyne of Manchester City