ខ្សែប្រយុទ្ធសញ្ចាតិបារាំង Antoine Griezmann បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយក្លឹបយក្សអេស្ប៉ាញ Atletico Madrid រហូតដល់ឆ្នាំ 2023 ។

photo of Antoine Griezmann
Antoine Griezmann of Atlético Madrid

ក្នុងរយៈពេលប៉ុន្មានខែមកនេះ​អនាគត​របស់​ Griezmann ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​ក្រោយ​លេច​ឮដំណឹង​ថា​ម្ចាស់ក្លឹប​ Barce លោក​ osep Maria Bartomeu បាន​ជួប​ពិភាក្សា​ជាមួយ​ភ្នាក់ងារ​ផ្ទាល់​របស់​កីឡាករ​ជុំវិញ​លទ្ធផល​ផ្ទេរ​រូប​គេ​ទៅ​ទឹកដី​ Camp Nou តែ​យ៉ាង​ណា​ពេល​នេះ​គ្រប់​យ៉ាង​បាន​ដឹង​ច្បាស់​ហើយ​គឺ​ Griezmann មិន​ចាកចេញ​ឡើយ ហើយថែមទាំងចុះចុះហត្ថលេខាជាមួយ Atletico រហូតដល់ឆ្នាំ 2023 ទៀតផង។

ក្រោយចុះហត្ថលេខារួច Greizmann បាននិយាយថា៖ «ខ្ញុំបានសម្រេចចិត្តនឹងបន្តលេងឱ្យ Atletico Madrid ទៀត។ អ្នកគាំទ្ររបស់ខ្ញុំនៅទីនេះច្រើនណាស់ នៅទីនេះដូចជាផ្ទះរបស់ខ្ញុំអញ្ចឹងព្រោះ ខ្ញុំលេងនៅទីនេះរៀងយ៉ូរគ្រាន់ដែលហើយ»

ប្រភពពី៖ Mirror