ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរបស់ក្រុម Tottenham កីឡាករ Harry Kane បានដាក់ឈ្មោះឲ្យខ្សែប្រយុទ្ធ Leroy Sane របស់ក្រុម Manchester City ថាជាខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុមក្នុង ក្របខ័ណ្ឌ Premier League ។

photo of Leroy Sane
Leroy Sane of Manchester City

Sane បានធ្វើឱ្យមានការកក្រើកយ៉ាងខ្លាំងនៅក្នុងប្រទេសអង់គ្លេស ចាប់តាំងពីគាត់បានចូលរួមជាមួយក្លឹប Manchester City ក្រោយចេញ Schalke នៅឆ្នាំ 2016។ គាត់់បានស៊ុតបញ្ចូលទី 11 គ្រាប់ក្នុង 37 ប្រកួតលីកនិងបានឈ្នះពានរង្វាន់ កីឡាករឆ្នើម សម្រាប់ខែតុលា។

photo of Leroy Sane
Sane has been named as a Premier League player good

កីឡាករ Mesut Ozil របស់ Arsenal ជាអតីតកីឡាកររបស់ Real Madrid ត្រូវបានគេចាត់ទុកថាជាកីឡាករល្អបំផុតរបស់អាល្លឺម៉ង់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុន្តែ Kane បានមានការកោតសរសើរលើកីឡាករ Sane បន្ទាប់ពីការកើនឡើងយ៉ាងខ្លាំងរបស់គាត់នៅ Etihad ។

Kane បានប្រាប់ Bild ថា” Leroy Sane របស់ Manchester City គាត់គ្រាន់តែជាចំណាប់អារម្មណ៍របស់ខ្ញុំ រូបគាត់មានភាពរហ័សរហួនខ្លាំងក្លា និងមានការលំបាកក្នុងការទប់ទល់នឹងគាត់ ហើយគាត់បានស៊ុតបាល់បញ្ចូលទីជាញឹកញាប់ក្នុងរដូវកាលនេះ។ វាល្អណាស់ដែលមានគាត់នៅ Premier League ។”

ប្រភពពី៖ metro