photo of Inaki Williams
ខ្សែប្រយុទ្ធ Inaki Williams ​បន្ត​កិច្ចសន្យា​រយៈពេល ៩ឆ្នាំ ជាមួយ Athletic Bilbao

សមាជិកក្របខណ្ឌអេស្ប៉ាញ LaLiga ក្លឹបបាល់ទាត់ Athletic Bilbao បានព្រមព្រៀងបន្តកិច្ចសន្យាថ្មីជាមួយកីឡាករខ្សែប្រយុទ្ធ Inaki Williams ដែលជាម្ចាស់អាវលេខ៩ រហូតដល់ឆ្នាំ២០២៨ ដែលមានរយៈពេល ៩ឆ្នាំ ធ្លាប់ស្ថិតជាគោលដៅចង់បានរបស់ក្លឹប Man Utd ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១៣ខែសីហា ឆ្នាំ២០១៩។

សម្រាប់ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ Inaki Williams បានបន្តកិច្ចព្រមព្រៀងជាមួយក្លឹប Athletic Bilbao ដោយស្ថិតក្នុងទំហំទឹកប្រាក់ប្រមាណ ១៣៥លានអឺរ៉ូ ហើយកិច្ចព្រមព្រៀងក៏ជាប់ជាការចុះកិច្ចសន្យា ដែលមានរយៈពេលវែងមួយដែលមិនធ្លាប់មាននាពេលបច្ចុប្បន្ន គ្រាដែល Real Betis ក៏ធ្លាប់បានផ្តល់កិច្ចសន្យាវែងបែបនេះឲ្យកីឡាករប្រេស៊ីល Denilson កាលពីឆ្នាំ១៩៩៨។

photo of Inaki Williams
Inaki Williams

គួរបញ្ជាក់ផងថា ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Inaki Williams បានចាប់ផ្តើមអាជីពបាល់ទាត់ក្នុងឈុតយុវជន U19 ជាមួយ Athletic Bilbao ក្នុងឆ្នាំ២០១២-២០១៣ និងបន្តឡើងមកឈុត B និង ឈុត A ដោយរកបាន ២១គ្រាប់ក្នុង ៣២ប្រកួតពីឆ្នាំ២០១៤ ហើយរួមចំណែកលើកពានរង្វាន់ Spanish Super Cup ក្នុងឆ្នាំ២០១៥-២០១៦ គ្រាដែលកាលពីរដូវកាលមុនរូបគេរកបាន ១៥គ្រាប់ពីការបង្ហាញខ្លួនបាន ៣៨ប្រកួត ក្នុង ៤១កម្មវិធី៕

photo of Inaki Williams
Inaki Williams