កីឡាករ Riyad Mahrez អាយុ 26 ឆ្នាំរូបនេះ ធ្លាប់បាននិយាយនៅក្នុងខែឧសភាថា គាត់ចង់ចាកចេញពី Leicester ហើយ​ Roma បាន​ដាក់​សំណើរ ​3 ​ដង​​ដើម្បី​សុំ​ទិញ​ តែ​រាល់​លើក​សុទ្ធ​តែ​ត្រូវ​ក្លឹប​របស់គាត់​ទាត់​ចោល​ទាំង​អស់។ គ្រូបង្វឹករបស់ Leicester លោក Claude Puel និយាយថា ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាល់ហ្សេរី​រូបនេះ កំពុងតែរីករាយជាមួយនឹងម្ចាស់ជើងឯក Premier League ឆ្នាំ 2016 ។

photo of Riyad Mahrez
Riyad Mahrez of Leicester City

នៅពេលសួរថាតើកីឡាករ Mahrez នឹងត្រូវចំណាយប្រាក់ 100 លានផោនទេសម្រាប់តម្លៃខ្លួនរបស់​គាត់ ប៉ុន្តែ គ្រូបង្វឹករបស់ Leicester លោក Claude Puel និយាយថា នៅរដូវក្តៅនេះ ប្រសិនបើក្លឹបណាមួយចង់បានគាត់នោះ ត្រូវចំណាយលើសពី 100 លានផោនទៀត ។ គាត់បន្តទៀតថា វាគ្រាន់តែជាពាក្យចចាមអារ៉ាមសម្លេងរំខានរបស់គាត់និងកីឡាករដទៃទៀតប៉ុណ្ណោះ ។

កីឡាករ Mahrez បានចូលរួមជាមួយក្លឹប Leicester ពីក្លឹបបារាំង Le Havre ក្នុងតម្លៃខ្លួន 400,000 ផោនប៉ុណ្ណោះក្នុងឆ្នាំ 2014 ។ គាត់ត្រូវបានគេបោះឆ្នោតជាកីឡាករឆ្នើមប្រចាំឆ្នាំនៅឆ្នាំ 2016 របស់ PFA ខណៈដែលគាត់បានជួយឱ្យ Leicester ទទួលបានជ័យជម្នះក្នុងពានរង្វាន់ Premier League និងបានស៊ុតបញ្ចូលទីបាន 7 គ្រាប់ក្នុង 23 ប្រកួតលីកនៅរដូវកាលនេះ។

 

ប្រភពពី៖ bbc