photo of Mario Mandzukic
ខ្សែប្រយុទ្ធ Mario Mandzukic ប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ក្រូ​អាត​

ខ្សែប្រយុទ្ធ Mario Mandzukic បានប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ក្រូ​អាត​ហើយ បន្ទាប់ពី​រូបគេ​បាន​ជួយ​ឲ្យ​ប្រទេស​របស់គេ​បាន​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ជា​លើកដំបូង​នៅ​ប្រទេស​រុស្ស៊ី​កាលពីពេល​ថ្មី​នេះ​។ជាមួយនឹងលិខិតដែលបានបង្ហោះតាមគណនី Twitter។

​ក្រោយ​ប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ Mandzukic បានធ្វើការ​រៀបរាប់​ពី​អារម្មណ៍​មោទនភាព និង​អនុស្សាវរីយ៍​របស់ខ្លួន​ដែល​បាន​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​។​ខ្សែប្រយុទ្ធ​ក៏បាន​បញ្ជាក់ថា ខ្លួន​បាន​ប្រឹងប្រែង​ង​ឲ្យ​ក្រុម​ជម្រើសជាតិ​។ កីឡាករ​បានធ្វើការ​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​ក្រុម​ជម្រើសជាតិ​ដែល​ទទួលស្គាល់​ការប្រឹងប្រែង​ខ្លួន​កន្លងមក​។​

photo of Mario Mandzukic
ខ្សែប្រយុទ្ធ Mario Mandzukic ប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ក្រូ​អាត​

​ខ្សែប្រយុទ្ធ Juventus រូបនេះរៀបរាប់ថា ៖ “អ្នកគាំទ្រជាទីស្រឡាញ់ ខ្ញុំតែងតែពេញចិត្តក្នុងការនិយាយលេងនៅលើទីលានជានៅខាងក្រៅ។ ហេតុដូច្នេះហើយបានជាពាក្យទាំងនេះពិបាកជាងការប្រកួតប្រជែងគ្នានៅលើទីលាន ដែលពេលខ្លះមានដល់ទៅ១២០នាទីទៅទៀត។

ហើយរូបគេបានបន្តថា ៖ “វាពិបាកជាងនេះព្រោះខ្ញុំដឹងថាការជួបជុំគ្នា និងការទទួលជ័យជម្នះមានភាពរីករាយខ្លាំងណាស់។ វាកាន់តែលំបាកព្រោះវាជាកិត្តិយសណាស់ដែលពាក់អាវតំណាងឱ្យប្រទេសរបស់ខ្ញុំ។ វាកាន់តែពិបាក ពីព្រោះខ្ញុំដឹងថានេះគឺជាលើកចុងក្រោយហើយ ហើយបន្ទាប់ពីពាក្យទាំងនេះវាមិនមានអ្វីមកវិញទេ”។

photo of Mario Mandzukic
ខ្សែប្រយុទ្ធ Mario Mandzukic ប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ក្រូ​អាត​

គួរ​បញ្ជាក់ថា Mandzukic ចាប់​លេង​ឲ្យ​ឈុត​ធំ​ក្រុម​ជម្រើសជាតិ​ក្រូ​អាត​តាំងពី​ឆ្នាំ ២០០៧​។ ជាង ១០ ឆ្នាំ លេង​ឲ្យ​ក្រុម​ជម្រើសជាតិ កីឡាករ​បានបង្ហាញ​ខ្លួន​សរុប​បាន ៨៩ ប្រកួត និង​ស៊ុត​ចូល ៣៣ គ្រាប់​៕