ខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool កីឡាករ Sadio Mane បានយល់ព្រមចុះកិច្ចសន្យាជាមួយក្រុម Real Madrid ។ នេះបើយោងតាមសារព៍ត៌មានកីឡាបាល់ទាត់របស់បារាំង។

photo of Sadio Mane
Sadio Mane of Liverpool

ទោះបីជាក្លឹបទាំងពីរមិនទាន់បានយល់ស្របគ្នានៅឡើយក៏ សារព៍ត៌មាន Goal ជឿរជាក់ថា ក្លឹបហង្សក្រហមនឹងមិនមានឆន្ទៈក្នុងការលក់ខ្សែប្រយុទ្ធរបស់ពួកគេទេ ទោះក្នុងតម្លៃណាក៏ដោយ។ ប៉ុន្តែខ្សែប្រយុទ្ធសញ្ចាតិណេហ្គាល់រូបនេះ នឹងចាកចេញពី Anfield ដើម្បីផ្លាស់ទៅ Santiago Bernabeu ជាមិនខាន់ព្រោះគេយល់ព្រមឱ្យភ្ញាក់ងាររបស់គេទៅចចារជាមួយ Real Madrid រួចហើយ។

យ៉ាងណាមិញ នៅពុំទាន់មានព័តមានច្បាស់ការណាមួយជុំវិញការដោះដូររូបគេនោះទេ ត្បិតក្រុមម្ចាស់ជើងឯកអឺរ៉ុប ១៣សម័យ ពុំទាន់រកអ្នកចាត់ការបានផងនោះទើបបណ្ដាលឱ្យការដោះដូរកីឡាករមិនទាន់ដំណើរការស្រួល៕

ប្រភពពី៖ Goal