ខ្សែប្រយុទ្ធ Marcus Rashford ត្រូវបានរាយការណ៍ថា ខ្លួនកំពុងរអ៊ូដាក់មិត្តរួមក្រុមថាចង់ ចាកចេញពីក្លិប។

Marcus Rashford
Marcus Rashford

ជាការពិតណាស់ Rashford កំពុងតែជួបឧបសគ្គច្រើន ហើយពិបាករកពេលបង្ហាញខ្លួនលើទីលាន ក្រោមការដឹកនាំ របស់លោក Ralf Rangnick។ 

លើសពីនេះផងដែរ Rashford ត្រូវបានជ្រុះចេញពីបញ្ចីឈ្មោះក្រុមជម្រើសជាតិអង់គ្លេសទៀត ជាហេតុធ្វើឲ្យគេហាក់ដូចជាមានសម្ពាធខ្លាំង។

បើយោងទៅតាម Football Insider បានចុះផ្សាយថា Rashford បានសម្រេចចិត្តដើរប្រាប់មិត្តរួមក្រុមខ្លួន ថាខ្លួនសម្រេចចិត្តដើរចេញពី Old Trafford ហើយ ដោយខ្លួនចង់ចេញទៅរកការប្រកួតប្រជែងថ្មី ដើម្បីឲ្យអាជីពរបស់ខ្លួនមានជីវិតឡើងវិញ៕