photo of Real Madrid
ខ្សែប្រយុទ្ធ Mariano Diaz ស្នងដំណែងអាវលេខ៧ពី Ronaldo នៅ Real Madrid

នេះគឺជាឱកាសមួយសម្រាប់ខ្សែប្រយុទ្ធវ័យក្មេង Mariano Diaz  កសាងកេរិ៍ឈ្មោះក្រោយចាកចេញពីក្លឹប Sevilla ដោយខ្សែប្រយុទ្ធសញ្ជាតិ្តអេស្ប៉ាញរូបនេះ ទទួលបានអាវល្បីប្រចាំប្រវត្តិសាស្រ្តក្លឹបលេខ៧ របស់ Cristisno Ronaldo ពី Real Madrid ។

កីឡាករវ័យ២៥ឆ្នាំបានចុះកុងត្រាជាមួយ Real Madrid ម្ដងទៀតបន្ទាប់ពីក្លឹបសម្រេចចិត្តលក់ឲ្យ Lyon ក្នុងតម្លៃ៨លានអឺរ៉ូកាលពីឆ្នាំ២០១៧។ ចំណែកតម្លៃខ្លួនក្នុងការត្រឡប់មកវិញគឺ២៣លានអឺរ៉ូ ពីព្រោះតែលោក Julen Lopetegui ចង់បានខ្សែប្រយុទ្ធមកជំនួសកន្លែងដែលទំនេរដោយសារ cr7ចាកចេញទៅJuventus។

photo of Mariano Diaz
ខ្សែប្រយុទ្ធ Mariano Diaz ស្នងដំណែងអាវលេខ៧ពី Ronaldo នៅ Real Madrid

Mariano កើតនៅអេស្ប៉ាញទេប៉ុន្តែរូបគេលេងឲ្យជម្រើសជាតិសាធារណរដ្ឋដូមីនីកែន។ រដូវកាលមុនរូពគេរកបាន១៨គ្រាប់ក្នុងបង្ហាញខ្លួន៣០ប្រកួតក្នុង Ligue 1 ។រូបគេធ្លាប់ហ្វឹកហាត់នៅ Real តាំងពីតូចក្នុង Real Madrid C, B មុនពេលលេងឲ្យឈុតធំរបស់ក្លឹប។រូបគេអាចនឹងបង្ហាញខ្លួនឲ្យស្ដេចសប៉ះជាមួយ Leganes ចុងសប្ដាហ៍នេះ។

photo of Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo កាលនៅ Real Madrid

ការពាក់អាវលេខនេះមានន័យថារូបគេជាអ្នកស្នងដំណែងវីរបុរសជំនាន់មុនដូចជា Cristiano Ronaldo, Raul Gonzalez និង Emilio Butragueno៕