ខ្សែប្រយុទ្ធ Mario Mandzukic បានប្រកាសនៅលើគណនី Instagram កាលពីថ្ងៃសុក្រថា គាត់បានសម្រេចចិត្ដចូលនិវត្ដន៍ពីអាជីពបាល់ទាត់ ត្រឹមវ័យ៣៥ឆ្នាំ។

Mario Mandzukic
Mario Mandzukic

ពិតណាស់ Mandzukic ធ្លាប់បានប្រកបអាជីពបាល់ទាត់នៅក្នុងក្លិបជាច្រើនដូចជា Zagreb, Dinamo Zagreb, Wolfsburg, Bayern Munich, Atletico Madrid, Juventus, Al Duhail និងចុងក្រោយគឺ AC Milan។

ក្នុងការប្រកបអាជីពជាកីឡាករបាល់ទាល់រយៈពេល ១៦ឆ្នាំមកនេះ អតីតជម្រើសជាតិក្រូអាតរូបនេះ ធា្លប់បានឈ្នះពានរង្វាន់ប្រមាណ ២៣គ្រឿង ក្នុងនោះដែររួមមានពាន Champions League ១គ្រឿង ជាក្រុម Bayern Munich ។

មិនតែប៉ុណ្ណោះ គាត់ក៏បានជួយជម្រើសជាតិក្រូអាតឲ្យទទួលបានជើងឯករងពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០១៨ ផងដែរ៕