photo of Alvaro Morata
Alvaro Morata left out of Spain squad

ខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea កីឡាករ Alvaro Morata មិន​ត្រូវ​បាន​កោះ​ហៅ​អោយ​ចូល​ជម្រើស​ជាតិ​អេស្ប៉ាញ​លេង​មិត្តភាព​​​ក្នុង​ខែ​នេះ​ជាមួយ​អាល្លឺម៉ង់ និង​អាហ្សង់ទីន​​ទេ ។ កត្តា​ដែល​​កីឡាករ​វ័យ​ 25​ឆ្នាំ​មិន​បាន​ហៅ​ចូល​ជម្រើស​ជាតិ​ ដោយ​សារ​មួយ​រយៈ​ចុងក្រោយ ហាក់​ធ្លាក់​ជើង​ខ្លាំង។

ពិតណាស់ Morata បានផ្ទេរមកពីក្លឹប Real Madrid ក្នុងរដូវក្តៅមុនតម្លៃ 75លានផោន ។ កីឡាករ​វ័យ​ 25​ឆ្នាំរូបនេះ មិន​ទាន់​រក​គ្រាប់​បាល់​បាន​មួយ​គ្រាប់​ឡើយ ឱ្យក្រុម Chelsea នៅឆ្នាំ 2018 នេះ នឹង 3​ប្រកួត​ចុងក្រោយ​គេ​អង្គុយ​ជា​កីឡាករ​បម្រុង​រហូត ។

ខណៈដែរ អេស្ប៉ាញនឹងតតាំង​ម្ចាស់ផ្ទះអាល្លឺម៉ង់នៅក្រុង Dusseldorf នៅថ្ងៃទី23 មីនា មុនទទួលភ្ញៀវអាហ្សង់ទីន នាក្រុងម៉ាឌី្រត នៅថ្ងៃ 4ថ្ងៃបន្ទាប់។