photo of Radamel Falcao
ខ្សែប្រយុទ្ធ Radamel Falcao

ខ្សែប្រយុទ្ធ Radamel Falcao បានចាកចេញពីក្លឹប Monaco ផ្ទេរទៅ Galatasaray ដោយគ្មានតម្លៃខ្លួន (Free Transfer) និងចុះកុងត្រារយៈពេល ៣ឆ្នាំ ជាមួយក្លឹបនៅលីគកំពូលទួរគី។

អតីតកីឡាករក្រុម Manchester United រូបនេះ ពុំទាន់បានចូលលេងឲ្យ Monaco នៅ Ligue 1 រដូវកាលនេះនៅឡើយទេ ដោយសារមានបញ្ហារបួសកជើង ហើយរូបគេតែងតែមានពាក្យចចាមអារ៉ាមថា នឹងអាចផ្ទេរទៅ Galatasaray។ យ៉ាងណាមិញ កាលពីថ្ងៃចន្ទម្សិលមិញ Galatasaray ក៏បានប្រកាសជាផ្លូវការថា ទិញបានតារាឆ្នើមជម្រើសជាតិកូឡុំប៊ីរូបនេះ ពិតប្រាកដមែន៕