ខ្សែប្រយុទ្ធក្រុមជម្រើសជាតិសាធារណៈរដ្ឋ អៀរឡង់ និង អតីតខ្សែប្រយុទ្ធក្រុម Tottenham Hotspur កីឡាករ Robbie Keane បានប្រកាសចូលនិវត្តន៍ពីកីឡាបាល់ទាត់អាជីពជាផ្លូវការណ៏ហើយ។

photo of Robbie Keane
ខ្សែប្រយុទ្ធ Robbie Keane ប្រកាសចូលនិវត្តន៏ពីអាជីពបាល់ទាត់ហើយ

Keane វ័យ ៣៨ឆ្នាំជាប់កំណត់ត្រាស៊ុតបាល់បញ្ចូលទីបាន ៦៨គ្រាប់ក្នុងការបង្ហាញខ្លួន ១៤៦ប្រកួត អោយក្រុមអៀឡង់និងត្រូវបានជាប់ឈ្មោះជាផ្នែកមួយនៃក្រុមការងាររបស់គ្រូបង្វឹកថ្មីដែលទើបចូលមកកាន់តួនាទីគឺលោក Mick McCarthy។

អតីតប្រធានក្រុមជម្រើសជាតិអៀឡង់រូបនេះធ្លាប់បានស៊ុតបញ្ចូលទីចំនួន ៣២៥គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៧៣៧ប្រកួត សម្រាប់ក្លិបបាល់ទាត់អាជីពដែលចំនួន ១០ក្នុងអាជីពជាកីឡាករ អស់រយៈកាល ២៣ឆ្នាំកន្លងមក។

Robbie Keane
Robbie Keane

Keane បានសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិនៅឆ្នាំ២០១៦ មុនពេលបញ្ចប់អាជីពពីបាល់ទាត់ទាំងស្រុង ក្រោយចំណាយពេល ១រដូវកាលជាមួយក្រុម ATK នៅក្របខណ្ឌលីកកំពូលរបស់ឥណ្ឌា។