ខ្សែប្រយុទ្ធ Robert Lewandowski បាននិយាយផ្ទាល់មាត់ថាគេចង់មានឱកាសទៅលេងនៅក្របខណ្ឌ Serie A ឯប្រទេសអ៊ីតាលី បន្ទាប់ពីឈ្នះពាន Golden Player ឆ្នាំ២០២១ រួចមក។

Robert Lewandowski
Robert Lewandowski

នៅរដូវកាលនេះ កីឡាករសញ្ជាតិប៉ូឡូញរូបនេះរកបាន២៧គ្រាប់ក្នុងការបង្ហាញខ្លួន២៣ប្រកួតនិងបន្តក្លាយជាខ្សែប្រយុទ្ធជួរមុខមួយរូបក្នុងពិភពលោកនាពេលឥលូវនេះ។

យ៉ាងណាមិញពេលកាសែតអ៊ីតាលី Tuttosport បានសួរគេថាតើគេចង់មានឱកាសផ្ទេរមកលេងនៅអ៊ីតាលីទេ?ខ្សែប្រយុទ្ធរូបនេះបានថ្លែងថា៖ “ទៅលេងនៅ អ៊ីតាលី? ខ្ញុំមិនអាចនិយាយអីបានទេព្រោះខ្ញុំមិនទាន់ដឹងទេ។

ប៉ុន្តែខ្ញុំដឹងថានៅអ៊ីតាលី គឺខ្ញុំចូលចិត្ត។ វាអាចទៅ រួចព្រោះការមកលេងនៅ អ៊ីតាលី នឹងធ្វើឲ្យខ្ញុំមានឱកាសបានជួបជាមួយកីឡាករឆ្នើមៗជាច្រើន និងក្លិបល្អៗ”៕