វីរបុរសរបស់ក្រុម Roma ខ្សែប្រយុទ្ធ Edin Dzeko បាននិយាយថា គាត់និងក្លឹបសប្បាយរីករាយណាស់ដែលបានច្រានចោលសំណើទិញរបស់ Chelsea កាលពីខែមករាកន្លងមក។

photo of Edin Dzeko
Edin Dzeko of Roma

ពិតណាស់ ការសប្បាយរីករាយគឺព្រោះថា គាត់អាចជួយឱ្យក្រុម A.S. Roma ឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយពីទម្លាក់ក្លឹបយក្សអេស្ប៉ាញ Barcelona នៅជើងទីពីរ 3ទល់នឹង0 នៅទឹកដីរបស់ខ្លួន នៃក្របខ័ណ្ឌ Champions League វគ្គ8ក្រុមចុងក្រោយ ។

កាលពីជើងទីមួយ Dzeko ស៊ុតចូល 1គ្រាប់ក្នុងបរាជ័យ 4-1 នៅផ្ទះ Barcelona ជើងទីមួួយសប្ដាហ៍មុន ។ និងស៊ុតចូលគ្រាប់បើកឆាកក្នុងជើងទីពីរកាលពីយប់មិញនេះ ។ ដែលនាំទៅដល់ការវាយបកបានសម្រេចសម្រាប់ Roma ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League តាមរយៈរូបមន្តគ្រាប់បាល់ក្រៅផ្ទះ ជាមួយគ្រាប់បាល់សរុប4ទល់នឹង4 ។

ខ្សែប្រយុទ្ធវ័យ 32ឆ្នាំរូបនេះ​បាននិយាយថា៖ «វាមិនងាយស្រួលនោះទេ ក្នុងការលើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្របខ័ណ្ឌ Champions League ។ ខ្ញុំគិតថាក្លឹបពេលនេះកំពុងមានភាពសេចក្តីរីករាយផងដែរ ប៉ុន្តែកុំនិយាយអំពីការផ្លាស់ប្តូរព្រោះពួកគេមិនសប្បាយចិត្តនោះទេ។ នៅពេលនេះទើបពួកយើងដឹងថា ពួកយើងអាចលេងជាមួយក្រុមខ្លាំងមកពីណាក៏បាន។ ព្រោះក្រុម Barcelona គឺជាក្រុមដ៏រឹងមាំមួយនឹងខ្លាំងនៅក្នុងពិភពលោក តែពួកយើងអាចផ្ដួលគេបានកាលពីយបើមិញនេះ» ៕

ប្រភពពី៖ Goal