Romelu Lukaku

ខ្សែប្រយុទ្ធ Romelu Lukaku មិនត្រូវបានលោក Ole Gunnar Solskjaer ដាក់បញ្ចូលក្នុងបញ្ជី២៦នាក់របស់ក្រុមបិសាចក្រហម Manchester United សម្រាប់ប្រកួតមិត្តភាព Pre-season ទល់នឹងក្រុម Kristiansund នៅន័រវេស យប់ថ្ងៃអង្គារទី៣០ខែកក្កដាឆ្នាំ២០១៩នេះទេ (ម៉ោង​១២​យប់​នៅ​ខ្មែរ​)។

Lukaku បានស្ថិតក្នុងបញ្ជីដំណើរ Pre-season របស់ Man Utd ទៅអូស្ត្រាលី និងអាស៊ី ប៉ុន្តែមិនដែលបានចូលលេងឡើយដោយសាររបួស។

Inter Milan នៅកំពុងបន្តចរចាជាមួយ Man Utd ដើម្បីទិញខ្សែប្រយុទ្ធបែលហ្ស៊ិកវ័យ២៦ឆ្នាំរូបនេះទៅលេងនៅ Serie A តែមិនទាន់ព្រមព្រៀងតម្លៃគ្នានៅឡើយទេ។

Romelu Lukaku

 

Man Utd បានបដិសេធសំណើលើកទី១របស់ Inter ដែលមានតម្លៃ៦០លានអឺរ៉ូ (៥៤លានផោន) កាលពីដើមខែកក្កដា។ លោក Antonio Conte បាននិយាយចំហត្រង់ៗថាលោកចូលចិត្ត Lukaku និងចង់បានគេតាំងពីលោកនៅ Chelsea ម្ល៉េះ។

ដោយឡែក ខ្សែការពារស្លាបស្ដាំអ៊ីតាលី Matteo Darmian ដែលត្រូវបានភ្ជាប់នឹងការផ្លាស់ចេញពី Old Trafford ដែរនោះ ក៏អវត្តមានពីបញ្ជីមិត្តភាពរបស់ Man Utd យប់នេះដែរ។

Romelu Lukaku

សមាសភាព​២៦​នាក់​របស់​លោក Ole មាន​៖ David De Gea, Lee Grant, Joel Pereira, Sergio Romero; Diogo Dalot, Phil Jones, Victor Lindelof, Marcos Rojo, Luke Shaw, Chris Smalling, Axel Tuanzebe, Aaron Wan-Bissaka, Ashley Young; Fred, Angel Gomes, Daniel James, Jesse Lingard, Juan Mata, Nemanja Matic, Scott McTominay, Andreas Pereira, Paul Pogba; Tahith Chong, Mason Greenwood, Anthony Martial, Marcus Rashford៕