photo of Romelu Lukaku
ខ្សែប្រយុទ្ធ Romelu Lukaku

ខ្សែប្រយុទ្ធ Romelu Lukaku នឹងអវត្តមាន ពេលដែល Man UTD ត្រូវទៅជួប ក្រុមម្ចាស់ផ្ទះ Juventus នៅ UEFA Champions League យប់នេះ ព្រោះរបួសសាច់ដុំ។ នេះបើតាមការអោយ ដឹងពីអ្នកចាត់ការ Jose Mourinho 

ក្នុងសន្និសិទ្ធសារពត៌មាន លោក Mourinho  បាននិយាយថា កីឡាករបែលហ្ស៊ីក នឹងមិនអាចលេងពេលប៉ះJuventus ហើយលោកមិនដឹងថា រូបគេនឹងអាចចូលលេងពេលប៉ះ Man City នៅ Premier League នៅថ្ងៃអាទិត្យ ឬយ៉ាងណាទេ។

photo of Jose Mourinho
អ្នកចាត់ការ Jose Mourinho

 Lukaku ដែលស៊ុត៤គ្រាប់អោយក្រុមបិសាចក្រហមនៅរដូវកាលនេះ មិនអាចរកគ្រាប់បាល់បាន តាំងពីពាក់កណ្តាលខែកញ្ញាមក។ រូបគេបានអវត្តមាន ក្នុងជំនួបជាមួយ Bournemouth នៅ Premier League កាលថ្ងៃសៅរ៍ ដោយសាររបួសនេះឯង។

គិតមកទល់ពេលនេះ ពូលក្នុង ក្រុមសេះបង្កង់ Juventus  កំពុងឈរកំពូលតារាង មាន៩ពិន្ទុពេញ ពី៣ប្រកួត ខណៈ Man UTD នៅលេខ២ មានតែ៤ពិន្ទុ៕