ខ្សែប្រយុទ្ធ Saio Mane បានបង្ហើបប្រាប់ថា ខ្លួនចង់បន្តលេងជាមួយក្លឹប Liverpool រហូតដល់ចូលនិវត្ត បើទោះបីជាក្លឹបយក្សអេស្ប៉ាញ Real Madrid កំពុងចាប់អារម្មណ៍ចង់ផ្ទេរក៏ដោយ។

photo of Saio Mane
ខ្សែប្រយុទ្ធ Saio Mane

កីឡាករសញ្ជាតិសេណេហ្គាល់រូបនេះ ពេញចិត្តចំពោះភាពជោគជ័យនៅពហុកីឡាដ្ឋាន Anfield បន្ទាប់ពីលើកពាន​ CL កាលពីរដូវកាលមុនហើយ Mane ត្រៀមលើកពានបន្ថែមទៀតជាមួយក្រុម Liverpool ។

កីឡាករវ័យ២៧ឆ្នាំរូបនេះបាននិយាយថា “ខ្ញុំសប្បាយរីករាយមែនទែន ដែលបានក្លាយជាផ្នែកមួយនៃក្លឹបដ៏អស្ចារ្យនេះ ហើយខ្ញុំពេញចិត្ត។ សង្ឃឹមថា ខ្ញុំស្នាក់នៅទីនេះជារៀងរហូត។ ខ្ញុំធ្លាប់លេងនៅក្លឹបមួយចំនួននៅជុំវិញពិភពលោក ប៉ុន្តែ Liverpool គឺពិសេសខ្លាំងណាស់។ វាដូចជាក្រុមគ្រួសារទៅហើយ”។

Maneរកបាន៦៨គ្រាប់ក្នុងការបង្ហាញមុខ១៣៦ លើកសម្រាប់ Liverpool នឹងមានកិច្ចសន្យាដល់ឆ្នាំ២០២៣។Mane គឺជាផ្នែកមួយនៃទម្រង់លេងដ៏ស៊ីសង្វាក់ជាមួយកីឡាករ Roberto Firminoនិងខ្សែប្រយុទ្ធ Mohamed Salah ចាប់តាំងពីផ្ទេរពីក្លឹប Southampton មកក្នុងតម្លៃ៣៤លានផោនកាលពីឆ្នាំ២០១៦៕