ខ្សែប្រយុទ្ធ Mohamed Salah, ខ្សែប្រយុទ្ធ Sadio Mane និង Roberto Firmino របស់ហង្សក្រហម Liverpool បានបន្តការស៊ុតបាល់បញ្ចូលទីរបស់ពួកយ៉ាងច្រើនសន្ធឹកសន្ធាប់នៅរដូវកាលនេះ ក្នុងក្របខ័ណ្ឌ UEFA Champions League នឹងបានបំបែកកំណត់ត្រាការស៊ុតបាល់បញ្ចូលទីរបស់កីឡាករ Karim Benzema, Gareth Bale និង Cristiano Ronaldo កាលពីឆ្នាំ 2013-2014 ផងដែរ។

photo of Mohamed Salah
ខ្សែប្រយុទ្ធ Mohamed Salah, ខ្សែប្រយុទ្ធ Sadio Mane និង Roberto Firmino របស់ហង្សក្រហម Liverpool

ពិតណាស់ ខ្សែបម្រើប្រយុទ្ធរបស់ហង្សក្រហម Liverpool កីឡាករ Mane រកបានមួយគ្រាប់ទៅលើក្រុម AS Roma ក្នុងការប្រកួត ក្របខ័ណ្ឌ UEFA Champions League ដែលជាគ្រាប់ទី9របស់គាត់ Salah និង Firmino ទាំងពីរបានស៊ុតបញ្ចូលទីបានម្នាក់ 10គ្រាប់ក្នុងក្របខ័ណ្ឌ UEFA Champions League រដូវកាលនេះ​ ដោយសរុបគ្រាប់បាល់កីឡាករទាំងបីនេះគឺរកបាន 29គ្រាប់។

ក្នុងការស៊ុតបញ្ចូលទីបាន 29គ្រាប់​ ក្នុងមួយរដូវកាលនៅ Champions League ដូច្នេះ​ បានធ្វើឲ្យពួកគាត់ទាំង 3នាក់​បំបែកកំណត់ត្រាកាលពីមុន​ ដែលគ្រប់គ្រង់ដោយ Cristiano Ronaldo, Gareth Bale និង Karim Benzema ក្រោយពីកីឡាករ Real Madrid ទាំង 3នេះ​ ធ្វើបានកាលពីយុទ្ធនាការ 2013-2014 បាន28គ្រាប់។

photo of Cristiano Ronaldo, Gareth Bale និង Karim Benzema កីឡាកររបស់ Real Madrid
Cristiano Ronaldo, Gareth Bale និង Karim Benzema កីឡាកររបស់ Real Madrid

វាជាល់កទី4 ហើយរបស់ក្លឹបយក្សអេស្ប៉ាញ Real Madrid ដែលបានឡើងវគ្គផ្តាច់ព្រ័ត្រក្នុងរយៈពេល 5ឆ្នាំមកនេះ។ នឹងបានឈ្នះពាននេះ 3ឆ្នាំជាប់ៗគ្នា ខណៈដែល Liverpool បានកក់កីឡាករកៅអីពានអឺរ៉ុប​នេះ ជាលើកដំបូងចាប់តាំងពីឆ្នាំ 2007 មក ៕

ប្រភពពី៖ soccerladuma